កីឡា
ប្រទេសចិន៖មេរោគបម្លែងថ្មី Omicron អាចរំខាន់ដល់ការប្រកួតប្រជែង នៅកីឡាអូឡាំពិករដូវរងា
ទីក្រុងប៉េកាំង៖ ប្រទេសចិនបានព្រមានថា វ៉ារ្យ៉ង់មេរោគបម្លែងថ្មីរបស់មេរោគ COVID-19 គឺ Omicronដែលរីករាលដាលយ៉ាងឆាប់រហ័សនឹងបង្កឲ្យមានបញ្ហាប្រឈមសម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងានៅខែកុម្ភៈខាងមុខនៅទីក្រុងប៉េកាំងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទោះបីជាប្រទេសចិនបានទប់ស្កាត់មេរោគ COVID-19 យ៉ាងទូលំទូលាយនៅក្នុងព្រំដែនរបស់ខ្លួនតាមរយៈការរឹតបន្តឹងការធ្វើដំណើរ និងការចាក់សោរក៏ដោយ ការផ្ទុះឡើងក្នុងស្រុកដែលកើតឡើងដដែលៗទាក់ទងនឹងវ៉ារ្យ៉ង់ Deltaបានធ្វើឲ្យអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកនាំពាក្យក្រសួងការបរទេស Zhao Lijian បាននិយាយថា ខ្ញុំគិតថា វាពិតជានឹងនាំឲ្យមានបញ្ហាប្រឈមនានាដែលទាក់ទងនឹងការការពារ និងការគ្រប់គ្រង ដោយបន្ថែមថា ទីក្រុងប៉េកាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាហ្វ្រិកខាងត្បូងក្នុងការផ្តល់ព័ត៌មានទាន់ពេលលើការប្រែប្រួលនេះ។ លោក...