ព័ត៌មានអន្តរជាតិ
វេជ្ជបណ្ឌិតជំនាញថា សួតមនុស្សដែលជាសះស្បើយ ពីជំងឺកូវីដ១៩ យ៉ាប់យឺន ជាងសួតអ្នកជក់បារី ជាប្រចាំទៅទៀត
បរទេស៖ ជំនួយការសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យតិចសាស លោកស្រីវេជ្ជបណ្ឌិត Brittany Bankhead-Kendall ថ្មីៗនេះ លោកបានប្រៀបធៀបរូបភាព កាំរស្មីអ៊ិចនៃសួតរបស់មនុស្សចំនួន៣ គឺអ្នកដែលមានសុខភាពល្អ, អ្នកជក់បារី ញឹកញាប់ និងអ្នកឆ្លងមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថាជាលទ្ធផល គឺសួតអ្នកដែលមានសុខភាពល្អត្រូវបានបង្ហាញថា ភាគច្រើនស្អាត, សួតរបស់អ្នកជក់បារីបង្ហាញយ៉ាងច្បាស់នូវខ្សែពណ៌ស...