កីឡា
Lewandowski ស៊ុតអត់ទុកមុខឲ្យក្លឹបចាស់ទេ ដើម្បីនាំយក Barcelona ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមអ្នកមានបុណ្យ Barcelona យប់មិញនេះអាចយកឈ្នះការប្រកួតជើងទី១ប៉ះនឹងក្រុម Dortmund ដោយមិនឲ្យរបូតគ្រាប់បាល់មកវិញនោះទេក្នុងលទ្ធផល៤ទល់នឹង០។ ការប្រកួតជើងទី១លើកនេះកីឡាករខ្សែប្រយុទ្ធ Lewandowski ដែលធ្លាប់ជាកូនក្រុមរបស់ Dortmund នោះគឺព្យាយាមលេងបាល់ដោយមិនទុកមុខឲ្យក្រុមចាស់ឡើយហើយអាចស៊ុតបានទៅដល់២គ្រាប់ម្នាក់ឯង។ គ្រាប់បាល់ទាំង៤គ្រាប់របស់ Barcelona កើតឡើងនៅនាទីទី២៥ដំបូងដោយ Raphinha និងបន្តបន្ទាប់ដោយ Lewandowski នាទីទី៤៨និង៦០ហើយចុងក្រោយដោយ Yamal នាទីទី៧៧។ គួរឲ្យដឹងដែរថាការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League...