ព្រឹត្តិការណ៍
ឈុតកូនក្រមុំរបស់ជនជាតិរ៉ូម៉ាំង រកឃើញនៅបាតទន្លេនៅ Kent អាយុ ២០០០ ឆ្នាំ
Kent ៖ឈុតសម្លៀកបំពាក់កូនក្រមុំបុរាណសម្រាប់ជនជាតិរ៉ូម៉ាំងដែលមានអាយុកាល ២០០០ ឆ្នាំរួមទាំងដង្កៀបមួយគូ និងឧបករណ៍សម្អាតត្រចៀកត្រូវបានរកឃើញដោយអ្នកបុរាណវិទូ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញបានរកឃើញឈុតសម្លៀកបំពាក់កូនក្រមុំបុរាណនៅបាតទន្លេ ហើយគិតថា ពួកគេប្រហែលជាធ្លាក់ពីកប៉ាល់ដែលមានអាយុកាលជាង២សហស្សវត្សរ៍មកហើយ។ វត្ថុបុរាណត្រូវបានជីកដោយអ្នកបុរាណវិទូនៅជិតDartford រដ្ឋខេនរួមជាមួយឈើមួយដុំដែលគេជឿថា ត្រូវបានប្រើក្នុងការសាងសង់។ ឧបករណ៍សម្អាតត្រចៀករបស់ជនជាតិរ៉ូម៉ាំងដែលមើលទៅដូចជាដើមកប្បាសដែកត្រូវបានគេរកឃើញក្នុងកំឡុងពេលជីកលេណដ្ឋានបង្ហូរទឹកកាលពីដើមឆ្នាំនេះ។ បង្កៀបមួយគូដែលមានអាយុកាល ២០០០ ឆ្នាំផងដែរត្រូវបានគេមើលឃើញច្បាស់ទៅនឹងរាងពងក្រពើសម័យថ្មី។ សាជីវកម្មអភិវឌ្ឍន៍ Ebbsfleet ដែលកំពុងសាងសង់ស្ពាន Springhead Bridge ថ្មីនៅជិតទីក្រុង...