កីឡា

Real Madrid កំពុងបារម្ភថា លោក Zidane នឹងអាចចាកចេញ

នៅថ្ងៃនេះមានការ លើកឡើងមួយដោយ the Goal ក្លឹបយក្សអេស្បាញ Real Madrid កំពុងកើតក្តីព្រួយបារម្ភថា គ្រូបង្វឹកបារាំងលោក Zinedine Zidaneថាអាចចាប់ផ្តើម
នឿយណាយចិត្តក្នុងការបន្តរស់នៅ ជាមួយនឹងក្លឹបហើយថែមទាំង អាចពិចារណាក្នុងការចាកចេញ ក្នុងពេលឆាប់ៗនេះទៀតផង ។

កុងត្រាដែលនៅសល់ តែមួយឆ្នាំទៀត និងអាកប្បកិរិយារបស់គាត់ នៅក្នុងបន្ទប់ប្រជុំរបស់ក្លឹប បានធ្វើឲ្យមនុស្សជាច្រើនរបស់ក្លឹបសង្ស័យថា បុរសរូបនេះនឹងអាចចាកចេញពីក្លឹបជាមិនខាន
និងជាពិសេសក្រោយការ បរាជ័យផ្ទួននៅក្នុងរដូវកាលនេះ។

ជាក់ស្តែងក្រោយការប្រកួតចាញ់ ជាបន្តបន្ទាប់និងជាពិសេស ពេលដែលក្រុម Real Madrid ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champion League ផងនោះលោក Zidane តែងតែ
បានធ្វើការលើកឡើងថាគាត់គឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ចំពោះបញ្ហាទាំងឡាយ។

នៅក្នុងពេលនេះផងដែរក៏កើតមានជាព័ត៌មានចចាមអារ៉ាមជាច្រើនទៀតថាបេក្ខភាពដែលនឹងអាចមកជំនួសតំណែងរបស់លោក Zidane បាននៅពេលនេះមានដូចជាអតីតកីឡាករខ្សែប្រយុទ្ធ
Raul និងអតីតគ្រូបង្វឹកអាល្លឺម៉ង់លោក Joachim Low ជាដើមផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top