កីឡា

Courtois៖ Hazard នឹងនៅតែបន្ត លេងឲ្យ Real Madrid ១០០ភាគរយ

ទោះបីជាលទ្ធផលនៃការបង្ហាញខ្លួនកន្លងមក មិនសូវបានទទួលលទ្ធផលល្អប្រសើរ ក្តីប៉ុន្តែអ្នកចាំទីរួមក្រុមជម្រើសជាតិ បានធ្វើការបង្ហាញការគាំទ្រទៅដល់ កីឡាករ Eden Hazard ថានឹងមិនបានសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹប Real Madrid ឡើយ។

អ្នកចាំទី Thibaut Courtois បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថា Hazard នឹងបន្តរស់នៅជាមួយនឹង Real Madrid ទៀត១០០ភាគរយរហូតដល់រដូវកាលក្រោយទោះបីជាមិនសូវបានបង្ហាញទំរង់លេងល្អតាមការរំពឹងទុក ហើយថែមទាំងព័ត៌មានចចាមអារ៉ាម អំពីការផ្ទេរត្រឡប់ទៅអង់គ្លេសវិញក្តី។

រំលឹកដែរថា២រដូវកាលហើយដែល Hazard បានមកចូលរួមជាមួយនឹង Real Madrid ប៉ុន្តែបញ្ហារបួសបានធ្វើឲ្យកីឡាករដែលមានតម្លៃខ្លួន៨៦លានផោនរូបនេះមិនអាចជួយអ្វីដល់ក្លឹបបានច្រើនឡើយហើយកំពុងក្លាយទៅជាសំណួរថា តើគាត់នឹងអាចបន្តមានវត្តមាននៅ Bernabeu ដែរទៀតឬយ៉ាងណានោះទេ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top