ខ្សែប្រយុទ្ធ Erling Haaland រំពឹងនឹង អាចទទួលបានថ្លៃនឿយ ហត់៥០ផោនក្នុងមួយសប្ដាហ៍ សម្រាប់នៅក្លឹបថ្មី ប្រសិនបើគេចាកចេញពី Borussia Dortmund ក្នុងរដូវក្ដៅនេះ ។
កីឡាករសញ្ជាតិន័រវែសទំនង អាចចាកចេញពី Bundesliga ឆាប់ៗខាងមុន ដោយតម្លៃទិញផ្ដាច់កុងត្រា របស់គេត្រឹមតែ៦៤លានផោនប៉ុណ្ណោះ។ អ្នកចាត់ការរបស់ Chelsea លោក Thomas Tuchel បាននិយាយ កាលពីដើមសប្ដាហ៍នេះថា ក្លឹបតែងតែនិយាយអំពីលទ្ធផល ក្នុងការទិញ Haaland ខណៈ Man City, United និង Real Madrid សុទ្ធតែចង់បានដូចគ្នា។
តាមការចុះផ្សាយរបស់ ESPN សរសេរ ក្លឹបយក្សធំៗ ដែលអាចប្រជែង យកបានកីឡាករវ័យ២១ឆ្នាំ នឹងត្រូវចំណាយថ្លៃឈ្នួល ឲ្យគេ៣០លានផោនក្នុងមួយឆ្នាំ។ Haaland បច្ចុប្បន្នកំពុងបង្ហាញទម្រង់ លេងល្អមែនទែន នៅ Dortmund ដោយបង្ហាញខ្លួន៣រដូវកាលចុងក្រោយលេងបាន ៦៩ប្រកួត ទាត់បញ្ចូលទី៧០គ្រាប់គិតគ្រប់កម្មវិធី ៕