កីឡា

លោក វ៉ាត់ ចំរើន៖វគ្គរដ្ឋបាលកីឡា នៅខេត្តរតនគិរីជា វគ្គចុងក្រោយសម្រាប់ឆ្នាំ២០២១

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡាប្រព្រឹត្តិនៅខេត្តរតនគិរីតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី០៨ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ៣០២១ ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរីសម្រាប់ថ្នាក់ដឹកនាំកីឡា និងមន្ត្រីកំពុងបម្រើការងារកីឡាតាមគ្រឹះស្ថានសិក្សាជុំវិញខេត្ត។

សម្រាប់វគ្គនមានសិក្ខាកាមចូលរួមចំនួន ២៧ នាក់ ស្រី២នាក់ក្នុងនោះមន្ត្រីមកពីសហព័ន្ធកីឡាហុកគី ចំនួន ០២ នាក់ ហើយគ្រូឧទ្ទេសប្រចាំវគ្គមាន៣រូប គឺលោកព្រឹទ្ធ បុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្ម ការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCCនិងCAMSOC។

លោក នឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត ស្តីពី ធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ការរៀបចំព្រឹត្តិការណ៍កីឡាមួយ ការរៀបចំអង្គប្រជុំ ការងារទំនាក់ទំនង ស្ត្រីនិងកីឡា លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុក សារឿន ប្រធានកណ:កម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពី វេជ្ជសាស្ត្រកីឡា ការគ្រប់គ្រងក្រុមកីឡា ពិធីការពាររបួសក្នុងកីឡា និងចណីអាហាររបស់កីឡាករ កីឡាការិនី និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCCនិងCAMSOC។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលកីឡាប្រព្រឹត្តិនៅខេត្តរតនគិរីវគ្គចុងក្រោយសម្រាប់ឆ្នាំ២០២១ ទោះបីមានវាយលុកពីមេរោគ COVID-19 យើងនៅតែបន្តសិក្សារដ្ឋបាលកីឡាជាធម្មតាដោយមានការសិក្សាផ្ទាល់ និងសិក្សាតាមរយៈពេលអនឡាញ។ វគ្គនេះយើងធ្លាប់សិក្សាជាច្រើនឆ្នាំមកហើយ ឥឡូវនេះជាលើកទី២សម្រាប់ខេត្តរតនគិរី ដែលជាការរួមចំណែកក្នុងការកសាងសមត្ថភាមន្រ្តី និងបច្ចេកទេសកីឡាស្ថិតនៅក្របខណ្ឌមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី។

លោកអគ្គលេខាធិការបានបន្តថា លោកសង្ឃឹមថា អ្នកដែលបានបញ្ចប់វគ្គសិក្សានេះនឹងក្លាយជាអ្នកមានចំណេះដឹងបន្ថែមទៀតផ្នែកកីឡាដូចជាទ្រឹស្តីកីឡា បច្ចេកទេសកីឡា ហើយនឹងអាចជួយដល់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ឆ្នាំ២០២៣ លើកទី៣២ នៅប្រទេសកម្ពុជា។ ចំពោះសិក្ខាកាមទំាងអស់នៅខេត្តរតនគិរីនឹងម្នាក់ក្លាយជាអ្នកស្ម័គ្រចិត្តសម្រាប់ SEA GAMES 2023៕ដោយ៖លី ភីលីព

Most Popular

To Top