កីឡា

Real Madrid បន្តកុងត្រាថ្មីឲ្យ Modric រហូតដល់ឆ្នាំ២០២៣

កីឡាករក្រូអាតវ័យ៣៦ឆ្នាំ Modric ទើបតែបានប្រកាសឈ្មោះ ក្នុងបញ្ជីជម្រើសជាតិ ដើម្បីអាចចូលរួមការប្រកួត ពានរង្វាន់ពិភពលោកសាជាថ្មី នៅក្នុងប្រទេសកាតា ឆ្នាំក្រោយរួចភ្លាមថ្ងៃនេះក្លឹប Real Madrid ក៏បានប្រកាសផ្តល់កុងត្រាថ្មី ជូនកីឡាករវ័យចំណាស់នេះភ្លាម ដែលមានសុពលភាព រហូទដល់ឆ្នាំ២០២៣។

Luka Modric បន្តលេងបានយ៉ាងល្អ ក្នុងកម្រិតអាជីពជាមួយនឹង Real Madrid ហើយតាមរយៈការទទួលស្គាល់នេះ ក្លឹប Real Madrid បានផ្តល់កុងត្រាថ្មី ដែលមានសុពលភាព រហូតទៅដល់ខែមិថុនា ឆ្នាំ២០២៣ ដែលមានន័យថា កីឡាករនឹងបញ្ចប់អាជីព នៅទីនេះតែម្តង។

មនុស្សជាច្រើនបាននាំគ្នាគិតថា គាត់នឹងសម្រេចចិត្តចូលនិវត្ត ពីបាល់ទាត់រួចទៅហើយ តាំងតែគ្រាដែលបានជួយឲ្យក្រុមជម្រើសជាតិ ឡើងទៅដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ ចាញ់បារាំង ប៉ុន្តែគាត់នៅតែអាចបន្តលេងយ៉ាងល្អ ជាមួយនឹងក្លឹបនិងកំពុងមានឈ្មោះ ទៅលេងឲ្យក្រូអាតសាជាថ្មី នៅកាតាដដែល សម្រាប់ឆ្នាំ២០២២ខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top