កីឡា

Barcelona អាចចុះឈ្មោះកីឡាករ ចំណូលថ្មី ក្នុងបញ្ជីវិញបានហើយ

ទីបំផុតក្រោយបញ្ហាហិរញ្ញវត្ថុ មិនទាន់ដោះស្រាយហើយនោះ នៅនាទីចុងក្រោយ Camp Nou គឺអាចចុះឈ្មោះកីឡាករចំណូលថ្មី បូករួមទាំងខ្សែប្រយុទ្ធ Lewandowski ផងដែរ ចូលទៅក្នុងបញ្ជីកីឡាករ ដែលអាចលេងប៉ះនឹងក្រុម Rayo Vallecano ហើយ គឺជាការប្រកួតបើករដូវកាល ដំបូងរបស់ Barcelona។

កីឡាករ Lewandowski ព្រមទាំងកីឡាករចំណូលថ្មី៤រូបទៀត អាចមានសិទ្ធក្នុងការប្រកួត ហើយដំណើរការនេះ ក៏នឹងត្រូវធ្វើជាមួយនឹងកុងត្រា របស់កីឡាករផ្សេងទៀត ដែលមិនទាន់ត្រូវបានបន្ត ឬអស់សុពលភាពផងដែរ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថ ដែលក្រុមមានតាំងតែពីពេល ប្រកួតបើករដូវកាលមកម្ល៉េះ។

កីឡាករចំណូលថ្មីៗទាំង៥នាក់ ដែលត្រូវបានគេមើលឃើញថា បានចុះឈ្មោះចូលក្នុងបញ្ជីជាផ្លូវការ ជោគជ័យទាំងនោះមាន ដូចជាកីឡាករ Lewandowski, Frank Kessie, Raphinhaនិងកីឡាករ Andreas Christensen ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top