កីឡា

Newcastle បន្ថែមបានកីឡាករខ្សែប្រយុទ្ធម្នាក់ទៀតតម្លៃ៣៨លានផោន

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា​ ក្លឹប Newcastle បានសម្រេចបានក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត មករួមក្លឹបហើយក្នុងតម្លៃដល់ទៅ៣៨លានផោន។

កីឡាករ Harvey Barnes គឺជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Leicester City ហើយនឹងត្រូវធ្វើតេស្តពិនិត្យសុខភាពក្រោយពេលដែល Newcastle បានយកឈ្នះការប្រជែងជាមួយនឹងក្លឹប West Ham តាមរយៈតម្លៃខ្លួន។

ការមកដល់របស់ Barnes បានន័យថា Newcastle រដូវក្តៅនេះបានបញ្ចូលកីឡាករចំណូលថ្មីៗ បាន៣រូបមកហើយដែលក្នុងនោះមានដូចជាកីឡាករ Sandro Tonali និងកីឡាករ Yankuba Minteh។

គួរឲ្យដឹងដែរថា Barnes វ័យ២៥ឆ្នាំបានបង្ហាញខ្លួនឲ្យក្លឹប Leicester City កាលពីរដូវកាលមុនក្នុងនាមជាកីឡាករ រកគ្រាប់បាល់បានច្រើនជាងគេដល់ទៅ១៣គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៣៤ប្រកួតក្នុងលីគកំពូលអង់គ្លេស៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top