កីឡា

យុវជនឆ្នើមម្នាក់ របស់ Ajax កំពុងទាក់ចិត្តក្លឹបធំៗ នៅអឺរ៉ុបបូករួមទាំង Chelsea និង Barcelona

Goal

The Goal នៅថ្ងៃនេះបានសរសេរថា កីឡាករថ្នាលយុវជនរបស់ Ajax ម្នាក់ដែលមានឈ្មោះថា Aaron Bouwman កំពុងក្លាយជាគោលដៅទាក់ចិត្ត របស់ក្លឹបជាច្រើនទាំងនៅអង់គ្លេស និងអេស្បាញ។

បច្ចុប្បន្នមានវ័យ១៨ឆ្នាំកីឡាកររូបនេះ បានទាក់អារម្មណ៍សូម្បីតែក្លឹប Chelsea, Man UTD, Barcelona, Liverpool និង Man City ផងដែរខណៈដែលកំពុងមាន តំណែងដ៏សំខាន់ នៅក្នុងតំបន់ការពាររបស់ក្លឹប Ajax។

គួរឲ្យដឹងដែរថា កីឡាកររូបនេះបានចូលរួមជាមួយនឹង Ajax កាលពីឆ្នាំ២០១៨និងបានបង្ហាញខ្លួនដំបូងឲ្យឈុតធំ របស់ក្លឹបកាលពីរដូវកាល២០២៣៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top