ម៉ាឡេស៊ី៖ លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ បានប្រាប់ឲ្យដឹងថា “THE 1″ ASEAN VIRTUAL TAEKWO NDO CHAM PIO NSHIPS 2026” ថ្មីសម្រាប់ក្រុមអត្តពលិកតេក្វាន់ដូ WTកម្ពុជា ប៉ុន្តែយើងទទួលបានបទសោធន៍ច្រើនលើសពីការរំពឹងរបស់ខេមរសហព័ន្ធ ចំពោះម្ចាស់ប្រទេសម៉ាឡេស៊ីនឹងដាក់បញ្ជូនកីឡាតេក្វាន់ដូ VIRTUAL ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2027 ដែរ។

លោក ជាតិ ខេមរា បានលើកឡើងក្នុងឱកាសវិលត្រឡប់ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1″ ASEAN VIRTUAL TAEKWONDO CHAM PIO NSHIPS 2026”២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាសម្រាប់ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី តេក្វាន់ដូ WT ដណ្តើមបានមេដាយចំនួន ៣ គ្រឿង។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិបន្ថែមក្រុ មកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ដណ្តើមបានមេដាយចំនួន ៣ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួត THE 1″ ASEAN VIRTUAL TAEKWONDO CHAMPIONSHIPS 2026 រួមមានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។ មេដាយប្រាក់បានទៅលើកីឡាការិនី លន់ ករុណា និងកីឡាករ ពៅ ឧត្តម ចំណែកមេដាយសំរឹទ្ធិ បានទៅលើកីឡាការិនី ឈឿន ស្រីអូន។

ក្នុងនាមលោក និងខេមរសហព័ន្ធសូមថ្លែងអរគុណដល់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាតែងតែជួយសម្រួលគ្រប់បែបយ៉ាងដល់ការធ្វើដំណើរចេញប្រកួត និងត្រឡប់មកវិញយ៉ាងកក់ក្តៅដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី តេក្វាន់ដូ WT។

គ្រូបង្វឹកជម្រើសជាតិ បានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1″ ASEAN VIRTUAL TAEKWONDO CHAM PIO NSHIPS 2026” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦ រូបរួមមាន រូបលោកជាគ្រូបង្វឹកជម្រើសជាតិ លោក យីវ វណ្ណឌី ជាគ្រូជំនួយ កីឡាករ ចុន សុវណ្ណ កីឡាការិនី លន់ ករុណា កីឡាករ ពៅ ឧត្តម និងកីឡាការិនី ឈឿន ស្រីអូន ៕


ដោយ៖លី ភីលីព
