កីឡា

លោក Ronaldo បានចុច “Like” ការបង្ហោះការចោទប្រកាន់ FIFA ថា ពេញចិត្តកីឡាករ Messi និងអាហ្សង់ទីន

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលកីឡាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បានចុច “Like” លើការបង្ហោះបណ្តាញសង្គម Instagram ដែលអ្នកកាសែតម្នាក់បានសួរថាតើ FIFA បានរៀបចំព្រឹត្តិការណ៍ World Cup 2026 ដើម្បីធានាថា កំពូលកីឡាបាល់ទាត់ របស់អាហ្សង់ទីន Lionel Messi និងអាហ្សង់ទីនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រឬអត់។

ការបង្ហោះនេះរួមបញ្ចូលវីដេអូឃ្លីបមួយពីកម្មវិធីទូរទស្សន៍អេស្ប៉ាញ “Espejo Publico” ដែលអ្នកកាសែត Pilar Rodrigues Losantos និង Ruben Amon បានរិះគន់សហព័ន្ធកីឡបាល់ទាត់ពិភពលោក។

ខណៈការពិតដែលថា Ronaldo ចុច “Like” ការបង្ហោះនេះមិនចាំបាច់មានន័យថា គាត់បានបញ្ជាក់ ឬយល់ស្របនឹងខ្លឹមសារនោះទេ នេះបានបង្កឲ្យមានការជជែកវែកញែកតាមអ៊ីនធើណេតយ៉ាងឆាប់រហ័ស។ ទោះបីជាកីឡាករឆ្នើមព័រទុយហ្គាល់រូបនេះបានចុច “Unlike” ការបង្ហោះនេះបន្ទាប់ពីនោះក៏ដោយ អ្នកគាំទ្របានថតរូបអេក្រង់នៃសកម្មភាពរបស់គាត់រួចហើយ។

នេះបើយោងតាមរបាយការណ៍របស់ Goal បាននិយាយថា ក្នុងអំឡុងពេលកម្មវិធី Losantos បានដាក់ឈ្មោះ FIFA ថា ជា អង្គការមួយក្នុងចំណោមអង្គការដែលពុករលួយបំផុតនៅលើភពផែនដី។ នាងបានអះអាងថា អាហ្សង់ទីននឹងរងការចាកចេញមុនអាយុ ប្រសិនបើមិនមែនដោយសារការគាំទ្រពី FIFA ។

Losantos បាននិយាយថា អាហ្សង់ទីនគួរតែត្រូវបានជម្រុះចេញយ៉ាងហោចណាស់ប្រាំប្រកួតមុន។ ពួកគេនៅតែស្ថិតក្នុងការប្រកួតនេះដោយសារជំនួយពី FIFA។ ដូច្នេះខ្ញុំមិនខ្លាចអាហ្សង់ទីនទាល់តែសោះ។ ខ្ញុំខ្លាច Gianni Infantino ច្រើនជាង។ ខ្ញុំគិតថាយើងមិនលេងជាមួយអាហ្សង់ទីនទេ ប៉ុន្តែប្រឆាំងនឹង FIFA ទាំងមូល ដែលចង់ប្រគល់ពានរង្វាន់ World Cup ទៅឲ្យលោក Lionel Messi! ៕

Most Popular

To Top