អេស្ប៉ាញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករខ្សែបម្រើ លោក Fabian Ruiz និងលោក Gavi ត្រូវបានអ្នកស្រុកកំណើត របស់ពួកគេផ្តល់ផ្លែប៉េងប៉ោះស្មើនឹងទម្ងន់រាងកាយពិតប្រាកដរបស់ពួកគេ បន្ទាប់ពីទទួលជ័យជម្នះ របស់ពួកគេជាមួយអេស្ប៉ាញនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។
ទីក្រុង Los Palacios y Villafranca ខេត្ត Seville មានសិទ្ធិគ្រប់យ៉ាងសម្រាប់មោទនភាពដែលជាស្រុកកំណើតរបស់ជើងឯកបាល់ទាត់ពិភពលោកចំនួន៣ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។ ដោយដើរតាមគន្លងរបស់អតីតខ្សែការពារ Jesus Navas ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១០ ពលរដ្ឋ ២ នាក់ទៀតកក្នុងទីក្រុងនេះ គឺលោក Ruiz និងលោក Gavi បានទទួលពានរង្វាន់បាល់ទាត់ដ៏មានកិត្យានុភាពបំផុត។
នេះបើយោងតាមការចុះផ្សាយរបស់ BBC ថា នៅពេលវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីទទួលបានជោគជ័យ ខ្សែបម្រើទាំង ២ នាក់បានទទួលការស្វាគមន៍ពិសេសនៅសាលាក្រុង។ ពិធីមួយដើម្បីគោរពដល់អ្នកទាំង ២នាក់ក៏ត្រូវបានធ្វើឡើងនៅ Plaza de Andalucia ដោយមានអ្នកគាំទ្ររាប់ពាន់នាក់ចូលរួមជាសាក្សី។
លោក Ruiz និងលោក Gavi បានទទួលការអបអរសាទរពីក្រុមប្រឹក្សាក្រុង ក្លឹបបាល់ទាត់ក្នុងស្រុក និងតំណាងសហករណ៍កសិកម្ម។ ពួកគេត្រូវបានប្រគល់ជូននូវអំណោយប៉េងប៉ោះពិសេសមួយតាមប្រពៃណីពិសេសរបស់ Los Palacios y Villafranca ស្រដៀងនឹងកិត្តិយសដែល Navas ទទួលបានឆ្នាំ ២០១០ ។
កីឡាករទាំង ២ នាក់បានឡើងលើជញ្ជីងដើម្បីកំណត់ទម្ងន់រាងកាយពិតប្រាកដរបស់ពួកគេ។ លោក Ruiz មានទម្ងន់ ៨៤.៥ គីឡូក្រាម ខណៈទម្ងន់របស់លោក Gavi គឺ ៦៨.៥ គីឡូក្រាម។ ដោយផ្អែកលើទម្ងន់ សហករណ៍កសិកម្មក្នុងស្រុកមួយបានប្រគល់ជូនពួកគេនូវប៉េងប៉ោះចំនួន ១៥៣ គីឡូក្រាមនៅនឹងកន្លែង។ ប៉េងប៉ោះក៏ជាការនាំចេញកសិកម្មចម្បងរបស់ទីក្រុងផងដែរ។
នេះបើយោងតាមការចុះផ្សាយរបស់ New York Post ថា ក្រៅពីប៉េងប៉ោះ ទីក្រុង Los Palacios y Villafranca បានសម្រេចចិត្តដាក់ឈ្មោះទីលានបាល់ទាត់ក្នុងស្រុកតាម Ruiz និង Gavi។ វាក៏បានប្រកាសពីការសាងសង់វិមានរួមគ្នាមួយដើម្បីគោរពដល់ Ruiz, Gavi និង Navas ។
នេះបើយោងតាមលោក Sevilla Secreta ថា លោក Juan Manuel Valle អភិបាលក្រុង បានសង្កត់ធ្ងន់ថា កីឡាករទាំងបីនាក់នេះគឺជាមោទនភាពដាច់ខាតរបស់តំបន់នេះ ហើយបានលើកតម្កើងឈ្មោះ Los Palacios y Villafranca នៅលើផែនទីបាល់ទាត់ពិភពលោក ៕
