កីឡា

Arsenal យល់ព្រមផ្ទេរខ្សែ ប្រយុទ្ធប្រេស៊ីល Gabriel Jesus ទៅឲ្យ Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Barcelona គឺកាន់តែកៀកនឹងអាចចុះហត្ថលេខា ក្នុងការទិញយកខ្សែ ប្រយុទ្ធប្រេស៊ីល Gabriel Jesus ពីអង់គ្លេស
ហើយក្នុងតម្លៃខ្លួន ត្រឹមតែ១០លានផោនប៉ុណ្ណោះ។

ប្រភពដដែលជឿជាក់ថា Arsenal បានយល់ព្រមលើលក្ខខណ្ឌទាំងឡាយ ដើម្បីអាចឲ្យការដោះដូរនេះធ្វើឡើង ក្នុងពេលឆាប់ៗនេះ។គេជឿជាក់ថាកុងត្រាផ្លូវការនិងការ ធ្វើតេស្តសុខភាពនឹងអាចធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

គួរឲ្យដឹងដែរថាការដោះដូរនេះកើតឡើងក្រោយពេលដែល Barcelona បានព្យាយាមក្នុងការចរចា AT Madrid ដើម្បីទិញយកខ្សែប្រយុទ្ធ Julian Alvarez ប៉ុន្តែកិច្ចការងារនេះមិន ទទួលបានជោគជ័យឡើយ ទើបធ្វើឲ្យ Barcelona ងាកទៅចរចា Jesus ជំនួសវិញបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top