កីឡា

Bruno រកបាន៣គ្រាប់ម្នាក់ឯង ជួយឲ្យ Man UTD យកបាន៣ពិន្ទុលើកដំបូង

ការប្រកួតសប្តាហ៍ទី២ នៃពានរង្វាន់កំពូលអង់គ្លេសសប្តាហ៍នេះ ក្រុមបិសាចក្រហម Man UTD បានបើកទ្វាផ្ទះរកបានជ័យជំនះ ជាលើកដំបូងទៅលើក្រុម ភ្ញៀវ Ipswich ក្នុងលទ្ធផល៥ទល់នឹង២។

កីឡាករប្រធានក្រុម Bruno Fernandes បានរកគ្រាប់បាល់ដល់ទៅ៣គ្រាប់ម្នាក់ ឯងតាំងពីនាទីទី៤០ និងបន្តនៅនាទីទី៦១ និង៦៨ខណៈដែល១គ្រាប់ទៀត ជាគ្រាប់បញ្ចូលទីខ្លួន របស់ Ipswich និង១គ្រាប់ទៀតដោយកីឡាករ Mbeumoនាទីទី៨២។

ប្រកួតយប់មិញនេះ Man UTD គ្រប់គ្រងបាល់បានទៅដល់៦០ភាគរយ និងព្យាយាមស៊ុត បានច្រើនខ្លាំងជាង ដល់ទៅ២៨ដងចំគោលដៅ១១ដង។ Man UTD យកបាន៣ពិន្ទុពេញយប់មិញនេះឡើង ទៅលេខរៀងទី១០ក្នុងតារាងកំពូល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top