រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាបានរៀបចំការប្រកួតកីឡាវូស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមបុព្វបទ”កីឡាដើម្បីឯកភាពជាតិ” នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាវូស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ មានក្រុមចូលរួមសរុបចំនួន៧ មកពីបណ្តាក្រសួង រាជធានី ខេត្ត រួមមាន៖ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ ក្នុងនោះដែរមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន៧៤នាក់៕






