ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៣ គ្រឿង គ្រងតំណែងជើងឯក ខណៈក្រសួងការពារជាតិឈ្នះមេដាយមាស ២ គ្រឿងទទួលបានត្រឹមជើងឯករងលើប្រភេទកីឡារាំក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៩ ដល់ថ្ងៃទី ១០ ខែវិច្ចិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-ជប៉ុន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡារាំកម្ពុជា ។

នាថ្ងៃទី ១០ ខែវិច្ចិកា ឆ្នាំ២០២៦ លោក លោកជំទាវ ញ៉ែម មរកត សមាជិកគណៈកម្មាធិការ ប្រតិបត្តិនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ចៅសុគន្ធី អនុប្រធាននាយកដ្ឋានកីឡាមហាជននិងកីឡាជំនាញ និងលោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡារាំ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ គណៈកម្មការរៀបចំការប្រកួត កីឡាករ-កីឡាការិនី និងទស្សនិកជនយ៉ាងច្រើនកុះករ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីចំនួន ៥ ក្រសួង រាជធានីខេត្តលើប្រភេទកីឡារាំក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៩ ដល់ថ្ងៃទី ១០ ខែវិច្ចិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-ជប៉ុន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡារាំកម្ពុជា។

លោកអគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានបន្ថែមថា សម្រាប់ប្រភេទកីឡារាំក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ គណៈកម្មការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាចំបាប់ចំនួន ៣៩ នាក់ រួមមានគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ២៩ នាក់ ក្នុងនោះកីឡាការិនី ១៨ នាក់។ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយនាក់ និងកីឡាករ-កីឡាការិនី មកពី ៥ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្រសួងការពារជាតិ ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ខេត្តកណ្តាល ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ចាម ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តបាត់ដំបង ឈ្នះមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង ៕





