ភ្នំពេញ៖ ក្រសួងការពារជាតិដណ្តើម បានមេដាយមាស ២ គ្រឿងលើប្រភេទកីឡាវាយកូនបាល់ ក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៧ ដល់ថ្ងៃទី ១០ ខែវិច្ចិកា ឆ្នាំ២០២៦ នៅទីលានហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។

នាថ្ងៃទី ១០ ខែវិច្ចិកា ឆ្នាំ២០២៦ លោកស្រី ស៊ុំ សុខា អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាវាយកូនបាល់នៅព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ និង អ្នកតំណាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច នៅទីលានហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

ក្រសួងការពារជាតិ ទទួលបានមេដាយសរុប ចំនួន៥គ្រឿង គ្រងតំណែងជើងឯក ក្នុងនោះទទួលបានមេដាយមាស ចំនួន ២ គ្រឿង មេដាយប្រាក់ ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធចំនួន ១ គ្រឿង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលបានមេដាយសរុប ចំនួន៣ គ្រឿង រួមមានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុប ចំនួន ២គ្រឿង រួមមានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង៕





