កីឡា

អតីតតារាឆ្នើម Man City ជឿជាក់ថា Haaland អាចបំបែកកំណត់ត្រា Alan Shearer និងស្ថិតក្នុងកំពូលទាំង ៥ នៃ Premier League

បរទេស៖ ​តើ Erling Haaland ជាខ្សែប្រយុទ្ធឆ្នើមបំផុតទាំង៥ ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ដែរឬទេ? អតីតតារាឆ្នើមរបស់ក្លឹប Manchester City លោក Micah Richards បានព្យាយាមឆ្លើយ សំណួរនេះ នៅក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយសារព័ត៌មាន GOAL ខណៈដែលកីឡាករល្បីៗដូចជា Thierry Henry, Alan Shearer, Wayne Rooney, Harry Kane, Luis Suarez, Sergio Aguero និង Didier Drogba សុទ្ធតែបង្ហាញខ្លួនយ៉ាងលេចធ្លោ នៅក្នុងបញ្ជីរាយនាមកំពូលអ្នកស៊ុតបញ្ចូលទី (GOATs) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Haaland បានផ្លាស់មកកាន់កីឡដ្ឋាន Etihad ក្នុងឆ្នាំ ២០២២ នៅពេលដែលការផ្ទេរក្នុងតម្លៃ ៥១ លានផោន (៦៨ លានដុល្លារ) ពីក្លឹប Borussia Dortmund ត្រូវបានបញ្ចប់។ តម្លៃខ្លួននេះត្រូវបានគេមើលឃើញភ្លាមៗថាជាការទិញបានក្នុងតម្លៃដ៏ចំណេញបំផុតមួយ ដោយគ្រាប់បាល់ចំនួន ៥២ គ្រាប់ត្រូវបានកត់ត្រាក្នុងរដូវកាលបង្ហាញខ្លួនដំបូង ដែលជួយឱ្យក្រុមឈ្នះពានរង្វាន់ធំៗ ៣ (Treble) ។ សមិទ្ធផលទាំងនោះបានរុញច្រានម្ចាស់អាវលេខ ៩ របស់ក្រុម Man City រូបនេះ ឱ្យមានឈ្មោះក្នុងការប្រជែងពានរង្វាន់ Ballon d’Or ដោយមានត្រឹមតែវីរបុរសអាហ្សង់ទីន Lionel Messi ម្នាក់ប៉ុណ្ណោះដែលបានយកឈ្នះគាត់សម្រាប់តំណែងនេះ។

​លទ្ធផលសម្រេចទីនៅតែបន្តកើតមានយ៉ាងសន្ធឹកសន្ធាប់សម្រាប់កីឡាករវ័យ ២៦ ឆ្នាំដ៏មានទេពកោសល្យរូបនេះ ដោយគាត់ស៊ុតបញ្ចូលទីបានចំនួន ១៧៦ ដង សម្រាប់ក្លឹប Man City ក្នុងការបង្ហាញខ្លួន ២១១ លើក នៅគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់។ ក្នុងចំណោមនោះ មាន ១២១ គ្រាប់ ត្រូវបានកត់ត្រានៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ។

ចំនួននេះបានធ្វើឱ្យរូបគេកំពុងខិតជិតយ៉ាងលឿនទៅកាន់តំណែងកំពូលទាំង ២០ នៃអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតគ្រប់ពេលវេលានៅក្នុងលីគកំពូលរបស់បាល់ទាត់អង់គ្លេស។

ប្រែសម្រួល៖ គីរី

Most Popular

To Top