កីឡា

ការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ដោយ៖លី ភីលីព

ភ្នំពេញ៖ នាព្រឹកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាកាយសម្ព័ន្ធបានរៀបចំការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមបុព្វបទ”កីឡាដើម្បីឯកភាពជាតិ” សាល់ហ្វឹកហាត់កីឡាកាយសម្ព័ន្ធកម្ពុជា រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ មានក្រុមចូលរួមសរុបចំនួន៥ មកពីបណ្តាក្រសួង រាជធានី ខេត្ត រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះក្នុងនោះដែរមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន៦៥នាក់ ។

លោក ណយ ផាណា អគ្គលេខាធិការក្នុងនាមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សូមអរគុណចំពោះគណៈកម្មការរៀបចំរួមមានក្រសួងអប់រំយុវជន និងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានផ្ដល់កិច្ចសការយ៉ាងល្អជាមួយសហព័ន្ធកីឡាជាតិ ក្នុងនោះក៏សូមអរគុណចំពោះការរៀបចំកន្លែងស្នាក់នៅ ក៏ដូចជាអាហារ ដឹកជញ្ជូនបានល្អ ៕

Most Popular

To Top