កីឡា

ក្រុមកីឡាការ៉ាតេ ចូលរួមសម្តែងរួមគ្នា បង្កើតជាទស្សនីយ៏ភាពដ៏អស្ចារ្យ ក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៥

ភ្នំពេញ៖នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមកីឡាការ៉ាតេបានចូលរួមសម្តែងរួមគ្នាបង្កើតបានជាទស្សនីយ៏ភាពដ៏អស្ចារ្យ ក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២២៦ ក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពងខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាសកម្មភាពកីឡាករការ៉ាតេ កាតាក្រុម សម្ដែង ប៊ុងកៃកាតា ក្នុងព្រឹត្តិការណ៍បិទការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិ ជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្នុងនោះក៏មានកីឡាគុនល្បុក្តតោ កីឡាបញ្ជស៊ីឡាត់ កីឡាអានីស និងកីឡាវូវីណាមជាមួយសកម្មភាពរស់រវើក។

បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមប្រមាណជា ៤,៦៨០នាក់ ដែលអញ្ជើញមកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៣២ប្រភេទកីឡា លើ២៥៨ វិញ្ញាសា។

អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ៕
ដោយ៖លី ភីលីព

Most Popular

To Top