កីឡា

អ៊ីតាលី ខកខានកៅអីវគ្គ៨ក្រុមចុងក្រោយ Nations League ក្រោយរងបរាជ័យ ៤-១ ក្រោមថ្វីជើងបែលហ្ស៊ិក

បរទេស៖ ក្រុមជម្រើសជាតិអ៊ីតាលី ត្រូវការលទ្ធផលត្រឹមតែស្មើប៉ុណ្ណោះនៅទីក្រុងព្រុចសែល (Brussels) ដើម្បីទទួលបានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ (Quarter-finals) នៃពានរង្វាន់ Nations League ប៉ុន្តែការបរាជ័យក្នុងលទ្ធផល ៤-១ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះបែលហ្ស៊ិក បានទម្លាក់ពួកគេពីចំណាត់ថ្នាក់លេខ១ មកឈរនៅត្រឹមលេខ៣ ក្នុងពូល A1 វិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ​កីឡាករ Francesco Pio Esposito បានជួយឱ្យក្រុមរហស្សនាម Azzurri មួយនេះនាំមុខមុននៅនាទីទី១១ ដោយបានឈោងទាត់បាល់ឆ្លងកាត់ពីកីឡាករ Michael Kayode បញ្ចូលទី…

បរទេស៖ ក្រុមជម្រើសជាតិអ៊ីតាលី ត្រូវការលទ្ធផលត្រឹមតែស្មើប៉ុណ្ណោះនៅទីក្រុងព្រុចសែល (Brussels) ដើម្បីទទួលបានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ (Quarter-finals) នៃពានរង្វាន់ Nations League ប៉ុន្តែការបរាជ័យក្នុងលទ្ធផល ៤-១ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះបែលហ្ស៊ិក បានទម្លាក់ពួកគេពីចំណាត់ថ្នាក់លេខ១ មកឈរនៅត្រឹមលេខ៣ ក្នុងពូល A1 វិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​កីឡាករ Francesco Pio Esposito បានជួយឱ្យក្រុមរហស្សនាម Azzurri មួយនេះនាំមុខមុននៅនាទីទី១១ ដោយបានឈោងទាត់បាល់ឆ្លងកាត់ពីកីឡាករ Michael Kayode បញ្ចូលទី ដែលនេះជាគ្រាប់បាល់ទី១០ របស់គេក្នុងការបង្ហាញខ្លួនសរុប ១៥ប្រកួត។ ប៉ុន្តែការនាំមុខនេះមិនមានរយៈពេលយូរនោះទេ។ កីឡាករ Maxim De Cuyper បានស៊ុតតាមស្មើវិញនៅនាទីទី១៥ បន្ទាប់មកកីឡាករ Nathan Ngoy បានតែតបាល់ជ្រុងបញ្ចូលទីនៅនាទីទី២២ ខណៈកីឡាករ Jeremy Doku បានអូសបាល់ឆ្លងកាត់ខ្សែការពារអ៊ីតាលីយ៉ាងល្អ ដើម្បីធ្វើឱ្យលទ្ធផលក្លាយជា ៣-១ នៅនាទីទី២៦ ដោយក្នុងនោះកីឡាករ Charles De Ketelaere ជាអ្នកបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ ក្នុងចំណោមបីគ្រាប់ខាងលើ។

​អ្នកចាំទី Gianluigi Donnarumma បានព្យាយាមសង្គ្រោះបាល់បានយ៉ាងល្អជាច្រើនលើកដើម្បីកុំឱ្យរបូតគ្រាប់បាល់បន្ថែម ខណៈការស៊ុតរបស់ De Ketelaere ក៏បានបុករបារទីផងដែរ ប៉ុន្តែទោះជាយ៉ាងណា កីឡាករ Diego Moreira នៅតែអាចរកគ្រាប់បាល់ទី៤ សម្រាប់បែលហ្ស៊ិកបានសម្រេចនៅនាទីទី៨០។ កីឡាករ Pio Esposito មានឱកាសក្នុងការវាយបកយកគ្រាប់បាល់មកវិញនៅម៉ោងបន្ថែម (Stoppage time) ប៉ុន្តែការទាត់បាល់ប៉េណាល់ទីរបស់គេត្រូវបានសង្គ្រោះដោយអ្នកចាំទី Senne Lammens បន្ទាប់ពីប្រព័ន្ធ VAR បានពិនិត្យឃើញកំហុសបាល់ប៉ះដៃរបស់កីឡាករ Nicolas Raskin ក្នុងតំបន់គ្រោះថ្នាក់។

​បញ្ចប់ការប្រកួត ក្រុមជម្រើសជាតិបែលហ្ស៊ិកមានឱកាសស៊ុតសរុបចំនួន ២២ដង ធៀបនឹងអ៊ីតាលីដែលមានត្រឹមតែ ១២ដង។ ជ័យជម្នះនេះបានជួយឱ្យបែលហ្ស៊ិកបន្តដំណើរទៅវគ្គបន្តជាមួយក្រុមជើងឯកពូលបារាំង ខណៈក្រុម Azzurri (អ៊ីតាលី) បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ប៉ុន្តែមានសុវត្ថិភាពមិនធ្លាក់ទៅលីគខាងក្រោម ឡើយ។

ប្រែសម្រួល៖ គីរី

Most Popular

To Top