កីឡា
លោក អេ ភូថង និងលោក ដួង មាសចំរើន ក្លាយជាអនុប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិថ្មី
ភ្នំពេញ៖លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងអតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះ លោក អេ ភូថង បានក្លាយជាអនុប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិថ្មី បន្ទាប់ពីសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រេចចិត្តបោះឆ្នោតក្នុងមហាសន្និបាតវិសាមញ្ញារបស់សហព័ន្ធដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិបន្ថែមសម្រាប់អាណត្តិទី២ ឆ្នាំ២០២៤-២០២៨ នៅសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសមហាសន្និបាតវិសាមញ្ញារបស់សហព័ន្ធដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិបន្ថែមសម្រាប់អាណត្តិទី២ នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែម ម៉ឺន...