កីឡាករប៉ទុយហ្គាល់ CR7 ដែលទីបំផុត អាចត្រឡប់មកបង្ហាញខ្លួនសាជាថ្មី ក្នុងលីគកំពូលអង់គ្លេស កាលពីចុងសប្តាហ៍កន្លងមកនោះ គឺបានធ្វើឲ្យអ្នកគាំទ្រ រីករាយនិងរំភើបខ្លាំងមែនទែន ហើយជាពិសេសនៅពេលដែលគាត់ អាចស៊ុតបញ្ចូលទី បានទៅដល់២គ្រាប់ ក្នុងការប្រកួតនេះផងដែរ។ លោក Ole Solskjaer គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ទោះបីជាយ៉ាងណាក្តីបានលើកឡើងថានឹងមិនអាចដាក់ឲ្យ CR7 ចូលលេងនៅក្នុងគ្រប់ការប្រកួតនោះឡើយ ហើយលោកបញ្ជាក់ថា...
អាវថ្មីលេខ៧ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្លឹប Manchester Untied លក់បានលុយសរុបជាង ២៦០លានដុល្លារ ទៅហើយ គិតចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១មក ដែលជាថ្ងៃកីឡាករនេះ ត្រលប់មកក្លឹបអង់គ្លេសនេះវិញ ។ បើយោងតាមការចុះផ្សាយ របស់ Givemesport នៅក្នុងថ្ងៃនេះ។ បើតាមការស្រាវជ្រាវរបស់ Lovethesales.com...
កីឡាករប៉ទុយហ្គាល់ CR7 នៅក្រោយការផ្ទេរមកចូលរួម ជាមួយនឹងក្លឹបចាស់បិសាចក្រហម Man UTD របស់ខ្លួនវិញហើយនោះ គឺកំពុងបង្ហាញអារម្មណ៍ រីករាយយ៉ាងខ្លាំងនៅទីនេះទាំង ដែលមិនទាន់បានបង្ហាញខ្លួន ក្នុងការប្រកួតនៅឡើយក្តី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី CR7 បានបង្ហាញពីជំនឿជាក់ខ្លួនឯងថា នឹងអាចទទួលយកការរីករាយ នៅទីនេះឲ្យដូចកាលពីពេលដែលគាត់ បានជួយឲ្យក្លឹបឡើងដល់ចំណុចកំពូល កាលពីចន្លោះ ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ យ៉ាងដូច្នោះដែរ។ កីឡាកររូបនេះបានបន្តទៀតថា...
Bruno Fernandes ជឿជាក់ថា ការចុះកុងត្រាយកមិត្តរួមជាតិ Cristiano Ronaldo នឹងជំរុញឱកាស Manchester United ក្នុងការឈ្នះពានក្នុងរដូវកាលនេះ។ Bruno បានដើរតួយ៉ាងសំខាន់ ចាប់តាំងពីមកដល់បិសាចក្រហម កាលពីខែ មករា ឆ្នាំ ២០២០ ផ្ទេរពីក្លឹប Sporting Lisbon។ ប៉ុន្តែគេមិនទាន់ជួយក្រុមឈ្នះពាន នៅឡើយទេ...
Khabib Nurmagomedov កំពូលកីឡាករ MMA និងជាមិត្តភ័ក្ដិដ៏ជិតស្និទ្ធមួយរូប របស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានទម្លាយពីមូលហេតុ ដែលកីឡាករ ដើមកំណើតព័រទុយហ្គាល់រូបនេះ សម្រេចចិត្តចាកចេញពីក្លឹប Juventus ទៅកាន់ក្លឹប Manchester United ទៅកាន់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃនេះ។ Khabib បាននិយាយថា៖” ខ្ញុំអត់ចង់ធ្វើការទម្លាយ ពីការទាក់ទងតបឆាតគ្នា...
Cristiano Ronaldo អាចនឹងត្រូវរងចាំរហូតដល់ថ្ងៃអង្គារ សប្ដាហ៍ក្រោយ សម្រាប់ការបង្ហាញខ្លួន ប្រកួតជាលើកដំបូង ឲ្យ Manchester United។ កីឡាករវ័យ៣៦ឆ្នាំគ្រោងនឹងចូលហ្វឹកហាត់ ជាមួយបិសាចក្រហម នៅសប្ដាហ៍នេះ ជាលើកដំបូង ចាប់តាំងផ្ទេរពី Juventus ក្រោយធ្វើចត្តាឡីស័ក ចំនួន៥ថ្ងៃ។ ប៉ុន្តែបើតាមប្រភព The Sun រាយការណ៍ថា Ronaldo...
អតីតកីឡាករ Juventus និង Real Madrid កីឡាករ CR7 ទីបំផុតគឺអាចទទួលបានអាវលេខ៧ ដែលគាត់ចូលចិត្តបំផុតពេលលេងនៅ Man UTD នោះវិញហើយបន្ទាប់ពី Edinson Cavani បានសុខចិត្តលះបង់លេខនេះ។ មានន័យថា Cavani នឹងត្រូវទៅពាក់អាវលេខ២១ ជំនួសវិញខណៈដែលលេខ៧ នឹងត្រូវប្រគល់ទៅឲ្យ CR7 សម្រាប់រដូវកាល២០២១-២០២២នេះ...
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងពាក់លេខ៧ សម្រាប់ការត្រឡប់មកកាន់ Manchester United ជាថ្មី។ ក្លឹបបិសាចក្រហមបានប្រកាស Ronaldo នឹងទទួលបានលេខចាស់របស់ខ្លួនវិញ ដែលគេធ្លាប់ពាក់តាំងពីចូលរួមជាមួយក្លឹបដំបូង។ ក្រុមលោក Ole Gunnar Solskjaer បានសុំការអនុញ្ញាតពី Premier League ក្នុងការការដូរលេខនេះ។ ដូច្នេះ Ronaldo...
Cristiano Ronaldo បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតលើឆាកអន្តរជាតិឱ្យក្រុមជម្រើសជាតិ ដោយមាន១១១គ្រាប់ហើយ ខណៈដែលកំណត់ត្រាអ្នកចាស់មានត្រឹម១១០គ្រាប់ប៉ុណ្ណោះ។ ក្រោយពីជួយក្រុមព័រទុយហ្គាល់វាយបកយកឈ្នះក្រុមសាធារណរដ្ឋអៀរឡង់បានវិញហើយនោះ Ronaldo ក៏បាននិយាយពីរឿងបំបែកកំណត់ត្រារបស់ខ្លួនដែរថា៖ “គ្រប់កំណត់ត្រាដែលខ្ញុំបង្កើតឡើង នេះជាកំណត់ត្រាពិសេសណាស់សម្រាប់ខ្ញុំ និងខ្ញុំក៏មានមោទកភាពចំពោះវាផងដែរ ព្រោះគ្រប់ពេលខ្ញុំលេងឱ្យជម្រើសជាតិសុទ្ធតែពេលពិសេសទាំងអស់”។ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំក៏បានបន្ថែមទៀតថាគ្រាប់បាល់ទាំងអស់នេះ ក៏កើតចេញពីការជួយពីសំណាក់មិត្តរួមក្រុមផងដែរ។ “អរគុណសម្រាប់ការលេងជាក្រុមបានល្អ និងអរគុណដល់ដៃគូប្រកួតផងដែរដែលបានធ្វើឱ្យការប្រកួតកន្លងមកសុទ្ធតែពិសេសនិងមិនអាចបំភ្លេចបាន។ សូមបន្ដជួបគ្នានៅលើទីលានទៀតនៅឆ្នាំមុខ ខ្ញុំមិនទាន់បិទបញ្ចប់ការរកគ្រាប់បាល់ត្រឹមនេះទេ”៕ ប្រភព៖http://sabay
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រារបស់ Ali Daei បានហើយ បន្ទាប់ពីរូបគេរកគ្រាប់បាល់បាន២គ្រាប់ទៀតក្នុងការប្រកួតនៅយប់មិញនេះ។ កំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅជម្រើសជាតិដែល Ali Daei កាន់កន្លងមកគឺមានចំនួន១១០គ្រាប់។ ខណៈដែលពេលនេះវាបានធ្លាក់ទៅ Ronaldo ជាអ្នកកាន់កាប់កំណត់ត្រានោះវិញហើយ បន្ទាប់ពីរូបគេរកបាន២គ្រាប់បន្ថែមទៀតនៅយប់មិញ ធ្វើឱ្យចំនួនរកគ្រាប់បាល់សរុបកើនដល់១១១គ្រាប់ទៅហើយ។ ដោយ២គ្រាប់នោះ Ronaldo ធ្វើបាននៅនាទី៨៩និង៩០+៦ ក្នុងការប្រកួតទល់ក្រុមសាធារណរដ្ឋអៀរឡង់។ រំលឹកថា...