ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រារបស់ Ali Daei បានហើយ បន្ទាប់ពីរូបគេរកគ្រាប់បាល់បាន២គ្រាប់ទៀតក្នុងការប្រកួតនៅយប់មិញនេះ។ កំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅជម្រើសជាតិដែល Ali Daei កាន់កន្លងមកគឺមានចំនួន១១០គ្រាប់។ ខណៈដែលពេលនេះវាបានធ្លាក់ទៅ Ronaldo ជាអ្នកកាន់កាប់កំណត់ត្រានោះវិញហើយ បន្ទាប់ពីរូបគេរកបាន២គ្រាប់បន្ថែមទៀតនៅយប់មិញ ធ្វើឱ្យចំនួនរកគ្រាប់បាល់សរុបកើនដល់១១១គ្រាប់ទៅហើយ។ ដោយ២គ្រាប់នោះ Ronaldo ធ្វើបាននៅនាទី៨៩និង៩០+៦ ក្នុងការប្រកួតទល់ក្រុមសាធារណរដ្ឋអៀរឡង់។ រំលឹកថា...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួបសម្ភាសន៍ជាមួយក្លឹប Manchester United ក្នុងថ្ងៃនេះជាផ្លូវការលើកដំបូង ក្រោយត្រលប់មកលេងឲ្យក្លឹបនេះវិញនៅក្នុងរដូវកាលឆ្នាំ២០២១/២២នេះ។ នៅក្នុងកិច្ចសម្ភាសន៍មួយនេះកីឡាកររូបនេះត្រូវខាងក្លឹបនេះសួរថា តើ Sir Alex Ferguson ចូលរួមក្នុងចំណែកណាខ្លះ ធ្វើឲ្យគេត្រលប់មកក្លឹបនេះសារជាថ្មី? Ronaldo ក៏បានឆ្លើយតបថា៖” ដូចអ្នកគ្រប់គ្នាសុទ្ធតែដឹងហើយ ចាប់តាំងពីខ្ញុំមកលេងឲ្យ Man Utd ដំបូងកាលពីខ្ញុំអាយុនៅ...
ពាក្យចាស់ពោលថា នៅពីក្រោយបុរសជោគជ័យ គឺមានស្ត្រីដ៏ពូកែ ចំណែកឯនៅក្នុងពិភពបាល់ទាត់វិញ នៅពីក្រោយកីឡាករ ឬ អ្នកចាត់ការ/គ្រូបង្វឹកល្បីៗគឺមានភ្នាក់ងារដ៏មានឥទ្ធិពល។ ក្នុងករណីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo វិញ កន្លងមកការចរចាឱ្យមានការផ្ទេរ ឬ ផ្លាស់ប្ដូរក្លឹបចុះឡើង ក៏មានការជាប់ពាក់ព័ន្ធនឹងលោក Jorge Mendes ដែលគេដាក់រហស្សនាមថាជា «មហាភ្នាក់ងារ» ជនជាតិព័រទុយហ្គាល់។ លោកធ្លាប់ធ្វើជាឌីជេ នៅក្លឹបមួយក្នុងប្រទេសព័រទុយហ្គាល់មុនពេល...
គ្រប់គ្នាបានដឹងហើយថា Cristiano Ronaldo ត្រលប់មកលេង នៅក្រុមបិសាចក្រហម Manchester United វិញនេះ ក៏មានចំណែកធំពី សំណាក់លោក Sir Alex Fugerson ជាអ្នកបញ្ចុះបញ្ចូលផងដែរ។ ប្រភពនៅអង់គ្លេស អះអាងថាគ្រាន់តែ Ronaldo ចេញពី Juventus ភ្លាម ហើយមានដំណឹងថាមកលេងឱ្យក្រុម Man...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្ទេរមកលេងឱ្យក្រុម Manchester United ជាផ្លូវការហើយ បន្ទាប់ពីរូបគេសម្រេចចិត្តចាកចេញពីក្រុម Juventus ។ ការត្រលប់មក Old Trafford ជាលើកទី២នេះ ត្រូវបាន Ronaldo ចាត់ទុកថាជាការ ត្រលប់មកផ្ទះវិញ ក្រោយពីបានចេញទៅប្រកបអាជីព នៅក្លឹបដទៃជាង១០ឆ្នាំមកនេះ ។ ខណៈដែលអ្នកគាំទ្រ...
ខ្សែបម្រើមកដល់ថ្មីរបស់ក្លឹប Manchester City កីឡាករ Jack Grealish បាននិយាយនៅក្នុងកិច្ចសម្ភាសន៍លើកដំបូងជាមួយក្លឹបថ្មីរបស់ខ្លួននៅក្នុងថ្ងៃនេះថា ក្រៅពី Cristiano Ronaldo និង Lionel Messi ខ្សែបម្រើ Kevin De Bruyne នេះហើយជាកីឡាករល្អជាងគេលើពិភពលោក។ Grealish បាននិយាយថា៖” ខ្ញុំធ្លាប់និយាយល្អពី De...
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាប់បញ្ចូលថា ជាអ្នកដែលរកចំណូលបានខ្ពស់បំផុត នៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្ម ផលិតផលអ្វីមួយ នៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Ronaldo ស៊ីថ្លៃជាង ១.៦លានដុល្លារឯណោះ ដែលតម្លៃមួយនេះថ្លៃជាង...
Juventus ត្រូវបានរាយការណ៍ថា កំពុងពិចារណាដាក់ស្នើ Cristiano Ronaldo ទៅកាន់ក្លឹប Paris Saint Germain ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Mauro Icardi ក្នុងរដូវក្ដៅនេះ។ Ronaldo នៅសល់កុងត្រាមួយឆ្នាំទៀត ហើយកំពុងប្រឈមមុខជាមួយអនាគតមិនច្បាស់លាស់ជាមួយអ្នកចាត់ការថ្មីលោក Massimiliano Allegri ដែលមានគម្រោងចង់ផ្លាស់ប្ដូរក្រុមមុនរដូវកាលថ្មីចាប់ផ្ដើម។ យោងតាមសារព័ត៌មានបារាំង L’Equipe ឲ្យដឹងថា...
ក្រុមដាណឺម៉ាក តវ៉ាខ្លាំង ចំពោះអាជ្ញាកណ្ដាល ដែលបានផ្ដល់បាល់ប៉េណាល់ទី ទៅឱ្យក្រុមអង់គ្លេស កាលពីយប់មិញនេះ ធ្វើឱ្យអង់គ្លេស មានឱកាសឈ្នះក្នុងលទ្ធផល ២-១ ។ ដោយសូម្បីតែ លោក Arsene Wenger អតីតអ្នកចាត់ការក្រុម Arsenal និងបច្ចុប្បន្នកំពុងបម្រើការងារឱ្យ FIFA ក៏មើលឃើញថា បាល់នេះមិនសមឱ្យប៉េណាល់ទីដែរ ។ លោកបានដាក់សំនួរ...
ភ្នាក់ងាររបស់ Cristiano Ronaldo លោក Jorge Mendes ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការក្នុងការបន្ថែម កុងត្រាថ្មីរបស់គេជាមួយក្លឹប Juventus។ Ronaldo ហាក់មានអារម្មណ៍មិនរីករាយលេង ក្រោមការដឹកនាំរបស់ Andrea Pirlo ដោយ Juventus បានរបូតពាន Serie A ដែលខ្លួនគ្រង ៩រដូវកាលជាប់គ្នា...