Cristiano Ronaldo ត្រូវបានរិះគន់ដោយអ្នកគាំទ្របាល់ទាត់ម្ដងទៀត បន្ទាប់ពីគេគប់ស្លាកប្រធានក្រុមទៅលើស្មៅ ពេលដែលព័រទុយហ្គាល់ធ្លាក់ចេញពីពាន Euro។ Ronaldo មានអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ជ្រុះចេញពីកម្មវិធីត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ មួយគ្រាប់របស់ Thorgan Hazard គ្រប់គ្រាន់ជួយ បែលហ្សុិកឈ្នះ ១-០លើព័រទុយហ្គាល់។ ក្រោយបញ្ចប់ការប្រកួត Ronaldo ត្រូវបានគេឃើញដោះស្លាកប្រធានគប់ចោល ខណៈកីឡាកររបស់បែលហ្សុិកកំពុងអបអរជ័យជម្នះ។ មានអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនបានធ្វើការរិះគន់លើកាយវិការនេះ។ គណនី Twitter...
កែវនិងដបទឹកក្រូច ជាច្រើនត្រូវបានគប់មកលើ ទីលានដោយអ្នកគាំទ្រ របស់បារាំង បន្ទាប់ពី Cristiano Ronaldo ទាត់ប៉េណាល់ទី ទម្លុះសំណាញ់បានសម្រេច ។ Ronaldo បានរកគ្រាប់តាមស្មើឲ្យ ព័រទុយហ្គាល់ ក្រោយទាត់ប៉េណាល់ទីគ្រាប់ទី២ បានសម្រេច ជួយក្រុមមានឱកាសឡើង ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ។ អំឡុងពេលទាត់ចូល ហើយរត់ទៅអបអរគ្រាប់បាល់ របស់ខ្លួន អ្នកគាំទ្ររបស់បារាំង...
ក្រុមការពារតំណែងជើងឯក ព័រទុយហ្គាល់ នឹងត្រូវចេញប្រយុទ្ធ នៅរាត្រីនេះទល់នឹងហុងគ្រី សម្រាប់ពានរង្វាន់ Euro ២០២០។ Cristiano Ronaldo ក៏ត្រៀមនឹងបង្ហាញខ្លួន ជួយក្រុម ហើយគេនឹងអាចបំបែក កំណត់ត្រា២ផ្សេងគ្នា ប្រសិនជួយព័រទុយហ្គាល់ បានលទ្ធផលល្អ។ កំណត់ត្រាអ្នកទាត់បញ្ចូលទី ច្រើនជាងគេនៅ Euro Ronaldo កំពុងសម្លឹងឃើញការបំបែកកំណត់ត្រា ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេ នៅ...
ក្នុងព្រឹត្តិការណ៍ Euro ២០២០នេះ ប្រសិនបើ Cristiano Ronaldo រកបាន៦គ្រាប់ គេនឹងក្លាយជាកីឡាករ រកបានគ្រាប់បាល់ច្រើន ជាងគេបំផុតឲ្យក្រុមជម្រើសជាតិ ។ កំណត់ត្រាអ្នក ដែលរកគ្រាប់បាល់បានច្រើនជាងគេ ឲ្យជម្រើសជាតិបច្ចុប្បន្ន កំពុងកាន់កាប់ដោយ វីរបុរសរបស់អ៊ីរ៉ង់ Ali Daei មាន១០៩គ្រាប់ ក្នុងការលេង១៤៩ ប្រកួតឲ្យជម្រើសជាតិ ។...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់ ជាខ្សែប្រយុទ្ធល្អជាងគេ នៅលីគកំពូលអ៊ីតាលី Serie A ហើយ បន្ទាប់ពីរកបាន២៩គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣ប្រកួត។ បើទោះជាមិនអាចជួយក្រុម Juventus ឈ្នះពានរង្វាន់លីគកំពូលមែន ប៉ុន្តែ Ronaldo នៅតែអាចឈ្នះពានរង្វាន់ កិត្តិយសជាច្រើន ។ កីឡាករវ័យ៣៦ឆ្នាំនេះ ជា Top...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់មិត្តរួមក្រុមនៅ Juventus ថារូបគេចង់ចាកចេញ នៅចប់រដូវកាលនេះហើយ ក្រោយពីឈ្នះគ្រប់យ៉ាងដែលខ្លួនបានសន្យា។ អតីតកីឡាករ Real Madrid ខាងលើនេះបានចូលដល់ក្រុង Turin នៅឆ្នាំ២០១៨ ហើយរដូវកាលចុងក្រោយនេះរូបគេ ធ្វើមិនសូវបានល្អទេ ដោយបានក្លាយជាអ្នករកគ្រាប់បាល់ បានច្រើនជាងគេមែន ប៉ុន្តែមិនអាចជួយក្រុម ការពារតំណែងជើងឯកលីគបាន ។ ដោយឡែកក្រោមការដឹកនាំ...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានអះអាងថាគោលដៅរបស់គេនៅក្លឹប Juventus បានសម្រេចអស់ទៅហើយ នៅត្រឹមរដូវកាលនេះ ដូច្នេះរដូវកាលក្រោយទំនងជាមិនបន្ដលេងនៅអ៊ីតាលីទៀតទេ។ Ronaldo ដែលនៅសល់កុងត្រាដល់ឆ្នាំ២០២២នោះ ហាក់ដូចជាបានបង្ហាញពីភាពចង់ចាកចេញទៅហើយ។ រូបគេមិនបានលេងប្រកួតចុងក្រោយបិទរដូវកាលទេ ហើយក៏បានដឹកបញ្ជូនឡានទំនើបៗរបស់ខ្លួនចេញពីទឹកដីអ៊ីតាលីទៅហើយដែរ។ ការណ៍នេះ បានធ្វើឱ្យមានការសង្ស័យថា អតីតកីឡាករ Real Madrid រូបនេះទំនងជាចង់ចាកចេញនៅរដូវកាលដោះដូរកីឡាករខាងមុខនេះហើយ។ កីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A...
Cristiano Ronaldo ត្រូវបានគេសង្ស័យមានបំណងចង់ចាកចេញពី Juventus បន្ទាប់ពីរថយន្តទំនើបទាំង៧គ្រឿងរបស់គេត្រូវបានដឹកចេញពីផ្ទះក្នុងទីក្រុង Turin។ តាមរយៈវីដេអូបានលេចធ្លាយនៅសប្ដាហ៍នេះ រថយន្តតម្លៃរាប់លានដុល្លាររបស់ Ronaldo កំពុងត្រូវបានរុញចូលឡានធំរបស់ក្រុមហ៊ុនព័រទុយហ្គាល់មួយឈ្មោះថា Rodo Cargo បំណងឆ្ពោះទៅកាន់ទីក្រុង Lisbon។ បុគ្គលិកប្រុសជាច្រើននាក់ត្រូវបានគេឃើញធ្វើការអូសឡានចូល អំឡុងពេលរាត្រី។ Rodo Cargo ជាក្រុមហ៊ុនដឹករថយន្តដែលមានមូលដ្ឋានក្នុងទីក្រុង Lisbon ហើយរថយន្តទាំងអស់របស់ Ronaldo...
កីឡាករអន្តរជាតិ ប៉ទុយហ្គាល់ CR7 មកដល់ពេលនេះ បានឈានទៅដល់ភាពជោគជ័យ បន្ថែមមួយទៀត ហើយសម្រាប់កីឡាដ្ឋាន Turin ក្នុងរដូវកាលទី៣នេះទោះបីជារដូវកាលនេះ ក្លឹបហាក់ដូចជាមិនទាន់ច្បាស់ នៅឡើយអំពីសិទ្ធ ក្នុងការចូលរួមប្រកួត Champion League រដូវកាលក្រោយ ។ ក្រោយការប្រកួតយប់មិញ កំពូលកីឡាកររូបនេះ បានចាប់បានកំណត់ត្រាថ្មីមួយទៀត តាមរយៈការស៊ុតបញ្ចូលទី គ្រាប់ទី១០០របស់ខ្លួនជូន Juventus...
ខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG បានអះអាងថា រូបគេចង់លេងជាមួយកីឡាករ Cristiano Ronaldo ហើយបើអាចបាន នៅរដូវកាលក្រោយកាន់តែល្អ។ កីឡាករប្រេស៊ីល ទើបតែបន្ដកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៥ឯណោះ ក្រោយពីរូបគេបានអះអាងថាសប្បាយចិត្តនៅទឹកដីបារាំង។ ក្រោយពីបន្ដកុងត្រាថ្មីនោះហើយ ស្រាប់តែពេលនេះអតីតកីឡាករ Barcelona បានអះអាងថារូបគេចង់មានឱកាសលេងជាមួយ Ronaldo ទៀតនៅរដូវកាលក្រោយ។ ការនិយាយបែបនេះកើតឡើង ក្រោយពីអតីតកីឡាករ...