បច្ចេកវិទ្យា

Google ចាប់ផ្តើមអនុញ្ញាតិឲ្យបុគ្គលិក របស់ខ្លួន ចូលធ្វើការនៅក្រុមហ៊ុន ដោយការស្ម័គ្រចិត្ត

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមហុនបច្ចេកវិទ្យាយក្ស Google បាននឹងកំពុងចាប់ផ្តើម ធ្វើការផ្លាស់ប្តូរពីការធ្វើការងារ តាមផ្ទះមកជាការវិលត្រឡប់ មកធ្វើការងារ នៅក្រុមហ៊ុន ជំនួសវិញហើយ។

ក្រុមហ៊ុនយក្សមួយនេះក៏បានបញ្ជាក់ដែរថា ខ្លួននឹងអនុញ្ញាតិឲ្យបុគ្គលិក របស់ខ្លួនអាចធ្វើការងារពីផ្ទះក្នុងរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយឆ្នាំនៅក្នុងគោលការណ៍ ច្បាប់ការងារថ្មីរបស់ខ្លួនប្រសិនបើ បុគ្គលិកចង់ ដាក់ពាក្យស្នើ សុំចង់ធ្វើវា។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមហ៊ុន Google នឹងបន្តឲ្យបុគ្គលិក របស់ខ្លួនអាចធ្វើការងារពីផ្ទះរហូតដល់ថ្ងៃទី១ខែកញ្ញាប៉ុន្តែនឹងអនុញ្ញាតិឲ្យពួកគេអាចត្រឡប់ មកធ្វើការងារនៅក្រុមហ៊ុនវិញដោយស្ម័គ្រចិត្ត ចាប់ពីខែក្រោយនេះ ហើយ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះអស់រយៈពេលមួយឆ្នាំមកហើយ ដែល Google បានក្លាយទៅជាក្រុមហ៊ុនធំជាងគេ ដែលអនុញ្ញាតិឲ្យបុគ្គលិករបស់ខ្លួន អាចធ្វើការងារពីផ្ទះបានមុនគេចាប់តាំងតែពីពេលវិរុសកូវីដចាប់ផ្តើម ធ្វើការរាតត្បាតភ្លាម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top