បច្ចេកវិទ្យា

អេមណាស់! យឿន ពិសី ម្ចាស់ពាន Cambodia Got Talent ទទួលបានដំណឹង រំភើបមួយចុងខែនេះ

ក្រោយចូលរៀបអាពាហ៍ពិពាហ៍ ជាមួយមិត្តស្រីអស់ រយៈពេលជាងកន្លះឆ្នាំមកនេះម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ យឿន ពិសី ប្រកាសដំណឹងរំភើបមួយ ជូនអ្នកគាំទ្រថា រូបលោកបានក្លាយជា ឪពុករបស់កូនហើយ។

យឿន ពិសី ហាក់ជោគជ័យយ៉ាងលើជីវិត អាពាហ៍ពិពាហ៍ដោយកន្លងមកម្ចាស់ពានរូបនេះ តែងតែបង្ហោះ រូបផ្អែមល្ហែមជាហូរហែ ជាមួយភរិយាបណ្ដូរចិត្ត។ មួយវិញទៀត ពិសី កាន់តែរីកមុខរីកមាត់យ៉ាងខ្លាំង ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ជាងកន្លះឆ្នាំមកនេះរូបលោក ទើបតែទទួលបានចំណងដៃ ដំបូងជាទីគាប់ចិត្ត ដោយថ្មីៗនេះពិសី ប្រកាសដំណឹងរីករាយដល់មហាជនថា រូបលោកជិតក្លាយជា ឪពុកគេហើយ ។ យឿន ពិសី៖ “យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយ ខ្ញុំជិតបានក្លាយជាឪពុក របស់កូនខ្ញុំហើយ” ។

រម្លឹកផងដែរថា ម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ រូបនេះបានសម្រេចចិត្តកាន់ដៃមិត្តស្រី ជាស្រលាញ់ចូលរោងជ័យ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមអបអរយ៉ាង ច្រើនពីសំណាក់អ្នកសិល្បៈ និងមហាជនគ្រប់ស្រទាប់៕

Most Popular

To Top