បច្ចេកវិទ្យា

ការឈប់ប្រើ គណិតវិទ្យា អាចប៉ះពាល់ដល់ខួរក្បាល របស់យុវវ័យ នៅឱកាស ដំបូងបំផុត

អាមេរិក ៖ ការឈប់ប្រើគណិតវិទ្យា អាចប៉ះពាល់ដល់ខួរក្បាល របស់យុវវ័យ នៅពេលមនុស្សវ័យជំទង់ ដែលបញ្ឈប់ មុខវិជ្ជា នេះនៅអាយុ១៦ ឆ្នាំ បង្ហាញពីការថយចុះ នូវសារធាតុគីមីដ៏សំខាន់ សម្រាប់ការវិវត្ត នៃប្រព័ន្ធសរសៃប្រសាទ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថា ការឈប់ប្រើគណិតវិទ្យានៅអាយុ ១៦ ឆ្នាំអាចជះឥទ្ធិពលអាក្រក់ ដល់ការអភិវឌ្ឍខួរក្បាល ។
ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយសាកលវិទ្យាល័យ Oxford បានរកឃើញ ថា ក្មេងជំទង់ជាប់ នឹងគណិតវិទ្យា ក្នុងកម្រិត A របស់ពួកគេមានកម្រិតខ្ពស់ នៃសារធាតុគីមីខួរក្បាល ដែលមានសារសំខាន់ សម្រាប់ការចងចាំការសិក្សា និងការដោះស្រាយបញ្ហា ។

ពួកគេបានជ្រើសរើស និស្សិតកម្រិត A ចំនួន ៨៧ នាក់ដើម្បីចូលរួមក្នុងការសិក្សា ហើយបន្ទាប់ពីស្កេន ខួរក្បាលពួកគេបានរកឃើញថា អ្នកដែលបានបន្តគណិត វិទ្យាមានកម្រិត gamma-Aminobutyric acid (GABA) ខ្ពស់ជាងនៅក្នុងតំបន់មួយ ដែលគេហៅថា prefrontal cortex ។
ការសិក្សាក៏បានរកឃើញថា និស្សិតដែលមាន GABA កាន់តែច្រើនអាចដោះស្រាយសំណួរដែលមិនចេះស្កប់ស្កល់ នៅពេលត្រូវបានធ្វើតេស្តិ៍ ប្រហែល ១៩ ខែក្រោយមក។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការបង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយសមីការគណិតវិទ្យា មានល្បិចជួយពង្រឹង ផ្នែកខួរក្បាលនេះ អាចជួយមនុស្ស ឲ្យក្លាយជាអ្នកដោះស្រាយ បញ្ហាបានល្អប្រសើរនៅថ្ងៃក្រោយ ។

លោក Roi Cohen Kadosh អ្នកនិពន្ធជាន់ខ្ពស់ នៃការសិក្សា និងជាសាស្ត្រាចារ្យ ខាងវិទ្យាសាស្ត្រ ផ្នែកប្រព័ន្ធប្រសាទ នៅសាកលវិទ្យាល័យ Oxford បានមានប្រសាសន៍ថា នេះគឺជាលទ្ធផលល្អ សម្រាប់មនុស្ស បានបន្តការសិក្សា គណិតវិទ្យា ព្រោះពួកគេបាន ចូលរួមខួរក្បាល របស់ពួកគេក្នុង សកម្មភាពមួយ ដែលអាចផ្តល់ផលប្រយោជន៍ ដល់ពួកគេរយៈពេលវែង ៕ ដោយ៖លី ភីលីព

Most Popular

To Top