បច្ចេកវិទ្យា

Ducati ចេញលក់កង់អគ្គិសនី បត់ខ្លួនបានថ្មី សាកភ្លើងម្តង ជិះបាន ៥០គ.ម

ក្រុមហ៊ុនផលិតម៉ូតូ​ របស់អ៊ីតាលី Ducati បានប្រកាសចេញកង់អគ្គិសនី ដែលអាចបត់ខ្លួន បានថ្មី ហៅថា Ducati MG-20។

កង់អគ្គិសនី Ducati MG-20 នេះនឹងត្រូវដាក់លក់ក្នុងតម្លៃ ១ ៥៩៩អឺរ៉ូ ឬប្រហែល ១ ៩០០ដុល្លារ សម្រាប់ទីផ្សារបរទេស។ តួខ្លួន និងបូមរបស់វាត្រូវបានផលិត ឡើងពី magnesium ខណៈកាំ របស់វាធ្វើឡើងពី die-cast magnesium ហើយមានរង្វង់កង់ ២០អ៊ីញ ដែលល្អ សម្រាប់ការប្រើប្រាស់ ក្នុងទីប្រជុំជន។

កង់ MG-20 ប្រើម៉ូទ័រកម្លាំង ២៥០វ៉ាត់ ដែលផ្តល់កម្លាំងបង្វិល ១០,៨ញ៉ូតុនម៉ែត្រ ហើយមានអាវក្រោះការពារ IP54 ដែលអាចទប់ទល់នឹងធូលីដី និងការសាចទឹកបានតិចតួច។ អាគុយអគ្គិសនីរបស់វាគឺ Samsung ៣៦វ៉ុល (36-Volt, 378 Watt-hour, 10.5 AH)។

គួរឲ្យដឹងថា អាគុយរបស់វាត្រូវបានចាប់បញ្ចូលនៅក្នុងតួកង់ ហើយអាចដោះចេញ យកមកសាកភ្លើងបាន។ សាកមួយពេញកង់អគ្គិសនីនេះ អាចជិះបានចម្ងាយ ៥០គីឡូម៉ែត្រ ហើយមានល្បឿនអតិបរមា ២៥គីឡូម៉ែត្រក្នុងមួយម៉ោង​ ៕ sabay

Most Popular

To Top