បច្ចេកវិទ្យា

មហិច្ឆតា៥ឆ្នាំទៀត Mark Zuckerberg នឹងរុញ Facebook ឱ្យទៅជា ពិភពផ្សេងមួយទៀត

ខណៈមហាសេដ្ឋី Elon Musk និង Jeff Bezos មានគម្រោងធំៗផលិតយានឡើងទៅទីអាវកាស ប៉ុន្ដែមហាសេដ្ឋី Mark Zuckerberg ក៏មានមហិច្ឆតាធំផងដែរ ដោយនឹងវិវត្តក្រុមហ៊ុន Facebook ឱ្យក្លាយទៅជា ក្រុមហ៊ុន Metaverse នៅ៥ឆ្នាំខាងមុខនេះ។

Metaverse ជារឿងសំខាន់មួយទៀតបន្ទាប់ពីអ៊ីនធឺណិត ដោយវាជាពិភពឌីជីថល ដែលបង្កើតឡើងជាពិភពសុប្បនិម្មិត អនុញ្ញាតឱ្យមនុស្សរស់នៅ ធ្វើទំនាក់ទំនងគ្នាក្នុងពេលវេលាជាក់ស្ដែង ដោយមិនបាច់ចេញទៅក្រៅនោះទេ។

និយាយឱ្យងាយយល់ វាហាក់ដូចជាការប្រើប្រាស់ឧបករណ៍ VR និង AR ដោយក្នុងនោះយើងនឹងឃើញទិដ្ឋភាពទំនើបជាឌីជីថល និងមានការទំនាក់ទំនងគ្នាតាមរយៈបណ្ដាញសង្គមទំនើប ដែល Facebook ត្រៀមនឹងអភិវឌ្ឍបន្តទៀតនាអនាគត៕

ប្រភព៖http://sabay

Most Popular

To Top