បច្ចេកវិទ្យា

រថយន្ត Mazda ថ្មីនឹងបញ្ឈប់ ដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកបើកបរ មានបញ្ហាសុខភាព

តូក្យូ ៖ ប្រភេទរថយន្តអាចចតខ្លួនឯង រួចហើយ ព្រមានអ្នកបើកបរ ងងុយដេក កាច់ចង្កូតត្រឡប់ទៅផ្លូវត្រូវ និងស្នើផ្លូវផែនទី ទៅកាន់គោលដៅ គឺរថយន្ត Mazda មានដំណើរការ សម្រាប់ឆ្នាំក្រោយនៅប្រទេសជប៉ុន ព្រមទំាងដឹងពេលណា អ្នកបើកបរមានជំងឺ ដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងទៀតផង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

នេះបើយោងតាមក្រុមហ៊ុន ផលិតរថយន្តជប៉ុនថា នាឆ្នាំ ២០២៥ ខាងមុខនេះរថយន្តប្រភេទនេះ នឹងប្រាប់គ្រប់ពេល នៅពេលអ្នកបើកបរហៀប នឹងមានបញ្ហាសុខភាពភ្លាមៗ ហើយព្រមានពួកគេ ។ អ្វីដែលពាក់ព័ន្ធគឺទិន្នន័យ ពីកាមេរ៉ានៅក្នុងរថយន្ត ដោយមិនប្រើឧបករណ៍ ចាប់សញ្ញាឡាស៊ែរ ឬបច្ចេកវិទ្យាមិនច្បាស់ លាស់ផ្សេងទៀត ។

ហើយវានឹងត្រូវបានផ្តល់ ជូនក្នុងម៉ូដែលមានតម្លៃសមរម្យ មិនត្រឹមតែរថយន្ត ប្រណីតប៉ុណ្ណោះទេ បច្ចេកវិទ្យានេះ សម្រាប់ប្រើប្រាស់ ដល់មនុស្សចាស់ជរា ទំនើបបំផុត មួយនៅក្នុងពិភពលោក។ Mazda បានប្រាប់អ្នក យកព័ត៌មានថ្មីៗនេះថា ខ្លួនកំពុងធ្វើការជាមួយ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ រួមទាំងមន្ទីរពេទ្យ សាកលវិទ្យាល័យ Tsukuba ស្រាវជ្រាវទិន្នន័យរូបភាពប្រមូលបាន ដើម្បីរកមើលថា តើអ្នកបើកបរដែល មានសុខភាពល្អមានរូបរាងបែបណា ខុសពីអ្នកបើកបរដែលគ្មាន សមត្ថភាព ស្រាប់តែរអិល ទៅមុខលើចង្កូត។

នៅពេលទទួលស្គាល់ បញ្ហាមួយ សហអ្នកបើកបរ Concept ដែលមិនទាន់មានឈ្មោះផ្លូវការ នឹងនាំរថយន្តនោះទៅឈប់នៅកន្លែងដែលមានសុវត្ថិភាព ដូចជាការទប់ស្កាត់ផ្លូវ ឲ្យបានលឿនតាមអាចធ្វើទៅបាន ។ យោងតាមក្រុមហ៊ុន Mazda បានឲ្យដឹងថា រថយន្តនេះ នឹងមានការហក់ឡើង ដោយមានពន្លឺភ្លឹបភ្លែតៗ និងភ្លើង សញ្ញាគ្រោះថ្នាក់ បើទោះបីជាសញ្ញាព្រមានពិតប្រាកដ នៅតែមិនទាន់សម្រេច ក៏ដោយ។ ការហៅទូរសព្ទសង្គ្រោះបន្ទាន់ ទៅរថយន្តសង្គ្រោះ ហើយប៉ូលិសក៏នឹងត្រូវបញ្ជូនបន្តដែរ៕ដោយ៖លី ភីលីព

Most Popular

To Top