បច្ចេកវិទ្យា

អ្នកនិយមលេង អ៊ីនធើណែត ប្រតិកម្មរបាយការណ៍ របស់ CJ ENM & Netflix គ្រោងថតឡើងវិញ នូវរឿងភាគដ៏ពេញ និយមនៅអាមេរិក ‘Crash Landing On You’

កូរ៉េ ៖ អ្នកនិយមលេង តាមប្រព័ន្ធអ៊ីនធើណេត បានប្រតិកម្ម ចំពោះរបាយការណ៍ ដែលបញ្ជាក់ថា CJ ENM និង Netflix កំពុងពិភាក្សាអំពីការ ផលិតឡើងវិញនៅសហរដ្ឋអាមេរិកនៃរឿងភាគកូរ៉េដ៏ពេញនិយម គឺរឿង ‘Crash Landing On You’ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop ។

កាលពីពេលថ្មីៗនេះ CJ ENM បានធ្វើសន្និសិទអំពីការអនុវត្ត និងពិភាក្សាអំពីផែនការរបស់ពួកគេ ។ លោក Kang Cheol Gu នាយកប្រតិបត្តិនៃ Studio Dragon បានបង្ហើបថា យើងកំពុងស្ថិតក្នុងដំណាក់កាលចុង ក្រោយនៃកិច្ចសន្យាជាមួយក្រុមហ៊ុន Netflix-US ដើម្បីធ្វើការអភិវឌ្ឍឡើងវិញ នូវរឿងភាគ ‘Crash Landing On You’ ។

បច្ចុប្បន្ននេះយើងកំពុងពិភាក្សា អំពីសក្តានុពលចំនួន៥ របស់ Netflix ដើម ហើយកំពុងសម្របសម្រួល ជាមួយ AppleTV, Disney Plus និងច្រើនទៀត។ ឆ្លើយតបនឹងព័ត៌មាននេះ អ្នកនិយមលេង អ៊ីនធើណេតមួយចំនួនបានបញ្ចេញ មតិជាច្រើនសម្រាប់ របាយការណ៍របស់ CJ ENM & Netflix៕
ដោយ៖លី ភីលីព

Most Popular

To Top