បច្ចេកវិទ្យា

ការកង្វះខាតបន្ទះឈីប រថយន្តនឹង បន្តរហូតដល់ឆ្នាំ ២០២៣

កូរ៉៖ក្រុមអ្នកគិតគូរអំពីរថយន្តបាននិយាយថា កង្វះខាតបន្ទះឈីបរបស់រថយន្តត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ឆ្នាំ ២០២៣ ហើយរដ្ឋាភិបាល និងឧស្សាហកម្មដែលពាក់ព័ន្ធគួរតែត្រូវបានរៀបចំដើម្បីដោះស្រាយ ការកើនឡើងនៃតម្រូវការយោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង។

យោងតាមវិទ្យាស្ថានបច្ចេកវិទ្យារថយន្តកូរ៉េ ឬ Katech ថា ការខ្វះខាតជាសាកលនៃគ្រឿងអេឡិចត្រូនិករថយន្តដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០២០ នឹងបន្តជះឥទ្ធិពលដល់ឧស្សាហកម្មរថយន្តសកលសម្រាប់ ឆមាសទីមួយនៃឆ្នាំ២០២២។ សូម្បីតែបន្ទាប់ពីឆ្នាំ២០២៣ ក្រុមហ៊ុនមួយចំនួនអាចនៅតែមានអារម្មណ៍ថាមានផលប៉ះពាល់របស់វា។

បើយោងតាមស្ថិតិពី Auto Forecast Solutions បានឲ្យដឹងថា នៅឆ្នាំនេះ កង្វះខាតបន្ទះឈីបត្រូវបានគេរំពឹងថានឹងយករថយន្តប្រហែល ១០,១ លានគ្រឿងចេញពីផលិតកម្ម ។លោ Katech បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនរថយន្តរបស់ខ្លួនបានបង្កើតការការពារដ៏ល្អ ដោយជំរុញឲ្យមាន កិច្ចសហប្រតិបត្តិការសកម្មបន្ថែមទៀតពីវិស័យផ្សេងៗគ្នា។

យោងតាម Katech ថា រហូតមកដល់ខែកញ្ញា ក្រុមហ៊ុនផលិតរថយន្តធំៗ នៅលើពិភពលោកដូចជា Volkswagen, Stellantis, GM Motors និង Honda បានឃើញបរិមាណផលិតកម្មបង្គួររៀងៗខ្លួនធ្លាក់ចុះ ប្រហែល ៣០ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។

ប៉ុន្តែក្រុមហ៊ុន Hyundai Motor និង Kia ជាក្រុមហ៊ុនរថយន្តឈានមុខគេពីរ របស់ប្រទេសកូរ៉េ ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai Motor Group បានផលិតរថយន្តតិចជាង ១៤ភាគរយក្នុងអំឡុងពេល៣ត្រីមាស ដំបូងនៃឆ្នាំនេះបើធៀបនឹងឆ្នាំ ២០១៩៕

Most Popular

To Top