បច្ចេកវិទ្យា

កម្មវិធីយក្ស របស់ប្រទេសចិន Didi គ្រោងចាកចេញពី ទីផ្សារភាគហ៊ុនអាមេរិក ដើម្បីផ្លាស់ទីទៅហុងកុង

ហុងកុង៖ក្រុមហ៊ុន Didi Global ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ចិន បានប្រកាសពីផែនការដកភាគហ៊ុន របស់ខ្លួនចេញពីផ្សារហ៊ុនញូវយ៉ក (NYSE) ហើយផ្លាស់ប្តូរការចុះ បញ្ជីរបស់ខ្លួន ទៅហុងកុងវិញយោងតាមការចេញផ្សាយ ពីគេហទំព័រBBC។

ក្រុមហ៊ុននេះបានស្ថិតនៅក្រោមសម្ពាធខ្លាំងចាប់តាំងពីការចេញលក់ដំបូង នៅសហរដ្ឋអាមេរិកកាលខែកក្កដា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការចេញផ្សាយលក់មូលបត្រជាសាធារណៈដំបូង (IPO) ទីក្រុងប៉េកាំងបានប្រកាសពីការបង្រ្កាបក្រុមហ៊ុន បច្ចេកវិទ្យាដែលចុះបញ្ជីនៅក្រៅប្រទេស។

កាលថ្ងៃព្រហស្បតិ៍ អ្នកឃ្លាំមើលទីផ្សារសហរដ្ឋអាមេរិកបានបង្ហាញច្បាប់ថ្មីដ៏តឹងតែង សម្រាប់ក្រុមហ៊ុនចិនចុះបញ្ជីនៅអាមេរិក។ ក្រុមហ៊ុនបាននិយាយនៅលើគណនីរបស់ខ្លួន Weibo ជាបណ្តាញ Microblogging ដូច Twitter របស់ប្រទេសចិនថា បន្ទាប់ពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រុមហ៊ុននឹងចាប់ផ្តើមលុបចោលភ្លាមៗ នៅលើផ្សារហ៊ុនញូវយ៉ក ហើយចាប់ផ្តើម ការរៀបចំសម្រាប់ការចុះបញ្ជីនៅហុងកុង។

សេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស ដាច់ដោយឡែក Didi បាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានយល់ព្រមលើការផ្លាស់ប្តូរនេះដោយបន្ថែមថា ក្រុមហ៊ុននឹងរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុន ដើម្បីបោះឆ្នោតលើបញ្ហាខាងលើនៅពេល ដ៏សមស្របនាពេលអនាគតដោយអនុវត្តតាមនីតិវិធីចាំបាច់៕

Most Popular

To Top