បច្ចេកវិទ្យា

អ្នកជំនាញព្រមានអំពីភាពងាយរងគ្រោះ តាមអ៊ីនធើណេតសម្រាប់កម្មវិធី ប្រើយ៉ាងទូលំទូលាយ

អង់គ្លេស៖ ជនរងគ្រោះដំបូងដែលរងការវាយប្រហារដោយពួក Hacker គឺជាអ្នកលេង Minecraft អ្នកជំនាញបានព្រមានថា ភាពងាយរងគ្រោះតាមប្រព័ន្ធអ៊ីនធើណេតអាចត្រូវបានកេងប្រវ័ញ្ចដោយអ្នកស៊ើបការណ៍ និងឧក្រិដ្ឋជនដែលបានរៀបចំក្នុងពេលឆាប់ៗនេះយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


អ្នកជំនាញផ្នែកសន្តិសុខកំពុងបន្លឺសំឡេងរោទិ៍លើភាពងាយរងគ្រោះផ្នែកសូហ្វវែរបានរកឃើញថ្មី ហើយអង្គការនានាត្រូវបានណែនាំឲ្យពិនិត្យជាបន្ទាន់ថា តើវាទុកឲ្យពួកគេប្រឈមមុខនឹងពួក Hacker ដែរឬទេ។ ការដាស់តឿនត្រូវបានចេញដោយរដ្ឋាភិបាលអង់គ្លេស និងអាមេរិក ដោយសារការកើនឡើងនៃក្រុមលួចចូលរួមមានទាំងចារកម្ម និងឧក្រិដ្ឋជនបានរៀបចំកំពុងកេងប្រវ័ញ្ចលើភាពងាយរងគ្រោះដើម្បីបំបែកចូលទៅក្នុងបណ្តាញកុំព្យូទ័រ។


រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនកំពុងព្យាបាលបញ្ហានេះដោយភាពធ្ងន់ធ្ងរបំផុត ខណៈសហរដ្ឋអាមេរិកបានព្រមានថា ភាពងាយរងគ្រោះគឺត្រូវបានកេងប្រវ័ញ្ចយ៉ាងទូលំទូលាយដោយក្រុមអ្នកគំរាមកំហែងដែលកំពុងកើនឡើង។ ក្រុមអ្នកស្រាវជ្រាវក្នុងវិស័យឯកជនបាននិយាយថា សក្តានុពលនៃការខូចខាតមិនអាចគណនាបានជាមួយនឹងការពិពណ៌នាអំពីភាពធ្ងន់ធ្ងរដូចជា: អ៊ីនធើណេតកំពុងឆេះនៅពេលនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top