បច្ចេកវិទ្យា

Facebook ជូនដំណឹង ដល់មនុស្ស៥0,000 នាក់ បានកំណត់គោលដៅ ដោយទាហានស៊ីឈ្នួល តាមអ៊ីនធើណេត

អាមេរិក ៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook បានជូនដំណឹង ដល់អ្នកប្រើប្រាស់ ប្រហែល ៥0,000 នាក់ដែលក្រុមហ៊ុនជឿថា ត្រូវបានកំណត់គោលដៅ ដោយទាហានស៊ីឈ្នួលតាមប្រព័ន្ធអ៊ីនធើណេត ហើយក្រុមហ៊ុន ឯកជន តែងតែជួលដោយរដ្ឋផ្តាច់ការ ដើម្បីឈ្លបយកការណ៍ លើបុគ្គល ខណៈខ្លួនបានហាមឃាត់ ក្រុមឃ្លាំមើលចំនួន៧ សម្រាប់ជួលយោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ជនរងគ្រោះរួមមានអ្នកសារព័ត៌មាន អ្នកប្រឆាំង អ្នករិះគន់របបផ្តាច់ការ និងក្រុមគ្រួសារ នៃក្រុមប្រឆាំង និង សកម្មជនសិទ្ធិមនុស្ស ដែលក្រុមហ៊ុន បានព្រមាននៅក្នុងរបាយការណ៍ គំរាមកំហែងមួយបានចេញ ផ្សាយកាលពីពេលថ្មីនេះ ។
ទាហានស៊ីឈ្នួលកំណត់គោលដៅលើបុគ្គលទាំងនេះ គឺស្រដៀងទៅនឹង NSO Group ជាក្រុមហ៊ុន spyware របស់អ៊ីស្រាអែលថ្មីៗនេះ ត្រូវបានដាក់ទណ្ឌកម្ម ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក ប៉ុន្តែ Meta បាននិយាយថា NSO គឺគ្រាន់តែជាផ្នែកមួយ នៃឧស្សាហកម្មទាហានស៊ីឈ្នួល តាមអ៊ីនធើណត ទូទាំងពិភពលោក ដែលទូលំទូលាយជាងនេះ ។

ទន្ទឹមនឹងការដាស់តឿន ដែលបានផ្ញើទៅកាន់ជនរងគ្រោះ Meta បាននិយាយថា ខ្លួនបានបិទអង្គភាពចំនួន៧ត្រូវបានកំណត់គោលដៅ មនុស្សនៅក្នុងជាង ១00 ប្រទេស ព្រមទាំងបានចេញលិខិតបញ្ឈប់ ។ ក្រុមអ្នកឃ្លាំមើលការជួលចំនួន៧ មានមូលដ្ឋាននៅប្រទេសចិន អ៊ីស្រាអែល ឥណ្ឌា និងម៉ាសេដូន ខាងជើង ក្រុមហ៊ុន បាននិយាយពីកន្លែងដែលពួកគេមិនរើសអើង ជាគោលដៅមនុស្សក្នុងជាង ១00 ប្រទេស ។

Meta បាននិយាយ ថា អង្គការទាំងនេះ បានរំលោភលើស្តង់ដារ សហគមន៍ និងលក្ខខណ្ឌ នៃច្បាប់សេវាកម្មជាច្រើន ហើយត្រូវបានហាម ឃាត់ជាអចិន្ត្រៃយ៍ ។ Sky News មិនបានទទួលការ ឆ្លើយតបភ្លាមៗ ពីក្រុមហ៊ុនដែល Meta ដាក់ឈ្មោះនោះឡើយ ៕ ដោយ៖លី ភីលីព

Most Popular

To Top