បច្ចេកវិទ្យា

អត្តពលិក៥៧រូប ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ភ្នំពេញ៖កីឡាករ-កីឡាការិនីចំនួន៥៧រូបចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីលានវាយកូនបាល់ CCC ព្រឹត្តិការណ៍នេះរៀបចំឡើដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក្រោមការប្រើប្រាស់របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជាក់ថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចំនួន៥៧រូបមកពី៨អង្គភាពកីឡារួមមានក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ខេត្តសៀមរាប ខេត្តព្រះវិហារ ក្លិបអរុណរះ អូឡាំពិក ខេត្តបាត់ដំបង និងខេត្តកែប លើ៤វិញ្ញាសាគឺវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយជាក្រុមបុរស និងវិញ្ញាសាវាយយុវជនក្រោមអាយុ១៨ឆ្នាំ។

លោកបានបន្តថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ដែលបានដំណើរការអស់រយៈពេល ៤ថ្ងៃនេះ ធ្វើឡើងក្រោម គម្រោងគម្រោងថវិកាគាំទ្ររបស់ ក្រសួងអប់រំយុជននិងកីឡា។ មន្ត្រី និងអនុគណៈកម្មការ គ្រប់ផ្នែកទាំងអស់បានបំពេញតួនាទី ដោយការទទួលខុសត្រូវខ្ពស់លើ ភារកិច្ចរបស់ខ្លួន៕

Most Popular

To Top