បច្ចេកវិទ្យា

មហាសេដ្ឋី Elon Musk បង្ហាញគម្រោងអទិភាព បំផុតរបស់ Tesla ដែលមិនមែនជារថយន្ត

បរទេស៖ ថ្លែងក្នុងអំឡុងពេលសន្និសីទជាមួយនឹងអ្នកមានមុខមានមាត់ នៅលើពិភពលោក កាលពីថ្ងៃពុធ សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសថា ក្រុមហ៊ុនកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍មនុស្សយន្តរបស់ខ្លួន ដែលត្រូវបានគេហៅថាជា “Optimus” ក្នុងឆ្នាំ 2022 ។ លោក Elon Musk បានពិពណ៌នាអំពីគម្រោងនេះថា “មានសារៈសំខាន់ខ្លាំងណាស់” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែសីហាឆ្នាំមុន ម៉ាស៊ីនទំហំ ៨អ៊ីង កម្ពស់ ៥ហ្វីត និង ទម្ងន់ ១២៥ ផោន ដែលមានឈ្មោះ Tesla Bot ផងដែរ គឺផ្អែកលើបច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិតដូចគ្នាដែលត្រូវបានប្រើនៅក្នុងកម្មវិធីជំនួយអ្នកបើកបររបស់ក្រុមហ៊ុន Tesla ។ ការប្រើប្រាស់ដែលមានបំណងរបស់វានឹងរួមបញ្ចូលការបំពេញការងារដែលមានគ្រោះថ្នាក់ ធ្វើដដែលៗ ជំនួសមនុស្ស។

សំខាន់គឺគម្រោងនៅក្នុងកែវភ្នែករបស់ Elon Musk ដែលវាអាចមាន “សក្តានុពលដើម្បីមានសារៈសំខាន់ជាងអាជីវកម្មយានយន្តតាមពេលវេលាយូរ” ។ ក្នុងអំឡុងពេលសាកល្បងដំបូង ម៉ាស៊ីន នេះ ទំនងជានឹងត្រូវបានដាក់ឱ្យប្រើប្រាស់បានល្អនៅក្នុងរោងចក្រផ្ទាល់របស់ក្រុមហ៊ុន Tesla “ការផ្លាស់ប្តូរផ្នែកនានាជុំវិញរោងចក្រ ឬអ្វីមួយ” នេះបើតាមអ្វីដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានពន្យល់កាលពីថ្ងៃពុធ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top