បច្ចេកវិទ្យា

ថ្មក្តៅបំផុត នៅលើផែនដី៖ បំណែកកែវខ្មៅ ទំហំប៉ុនកដៃ បង្កើតឡើង កាលពី ៣៦លានឆ្នាំមុន មានកម្ដៅយ៉ាងតិច ២,៣៧0 អង្សារ

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ថ្មដែលក្តៅបំផុតមិនធ្លាប់មាន នៅលើផែនដី ត្រូវបានបញ្ជាក់ថា មានប្រភពមកពីឥទ្ធិពល អាចម៍ផ្កាយដ៏ធំ ប្រហែលកាលពី ៣៦ លានឆ្នាំមុនដោយមានកម្ដៅខ្លាំង។

អ្នកវិទ្យាសាស្ត្រនិយាយថា កែវខ្មៅដែលមានទំហំប៉ុនកណ្តាប់ដៃ ត្រូវបានបង្កើតឡើងក្នុងសីតុណ្ហភាព ឡើងដល់ ២,៣៧0អង្សាសេ ក្តៅជាងស្រទាប់ធំរបស់ភពផែនដី យើងទៅទៀត។ វាត្រូវបានគេរកឃើញ ជាលើកដំបូងកាលឆ្នាំ ២0១១ នៅទីក្រុង Labrador ប្រទេសកាណាដា មុនពេលត្រូវបានពិពណ៌នា ដោយអ្នកវិទ្យាសាស្ត្រនៅឆ្នាំ ២0១៧ ថា វាមានកម្ដៅដល់សីតុណ្ហភាពក្តៅបំផុត ដែលមិនធ្លាប់មានត្រូវគេស្គាល់ថា ជាថ្មនៅលើផ្ទៃផែនដី។

ការអះអាងនេះត្រូវបានបញ្ជាក់ ចាប់តាំងពីពេលនោះមក បន្ទាប់ពីអ្នកជំនាញបានធ្វើការវិភាគថ្មី នៃសារធាតុរ៉ែបន្ថែមទៀតពីកន្លែងដដែល។ ផលប៉ះពាល់នេះបានបង្កើត ជារណ្ដៅភ្នំភ្លើង Mistastin មានទទឹង២៨ គីឡូម៉ែត្រ ជាកន្លែងដែលលោក Michael Zanetti បន្ទាប់មកជានិស្សិតបណ្ឌិត នៅសាកលវិទ្យាល័យ Washington University St. បានយកថ្មកែវកំឡុងពេល សិក្សាដាច់ដោយឡែកពីគ្នា ដោយទីភ្នាក់ងារអវកាសកាណាដា៕ ដោយ៖លី ភីលីព

Most Popular

To Top