អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អង្គការអវកាសណាសា បានប្រកាសពីផែនការដាក់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅលើភពព្រះច័ន្ទនាឆ្នាំ២០៣០ ជាផ្នែកនៃចក្ខុវិស័យដើម្បីប្រែក្លាយ តួព្រះច័ន្ទទៅជាស្ថានីយ ថាមពលដែលវិលជុំវិញ។
ទីភ្នាក់ងារអវកាសអាមេរិក បានជ្រើសរើសគម្រោងគំនិតរចនាចំនួន ៣សម្រាប់ប្រព័ន្ធថាមពលប្រសព្វ អាចត្រៀមខ្លួនរួចរាល់ក្នុងការ បាញ់បង្ហោះនៅចុងទសវត្សរ៍នេះ បន្ទាប់មកវានឹងត្រូវបានសាកល្បង ដោយអវកាសយានិកត្រឡប់ទៅផ្ទៃព្រះច័ន្ទវិញ ក្រោមកម្មវិធី Artemis ថ្មីនឹងឃើញស្ត្រីដំបូង និងបុរសទី ១៣ ចុះចតនៅលើព្រះច័ន្ទនាឆ្នាំ២០២៥។

ផែនការនេះគឺសម្រាប់ប្រព័ន្ធ ថាមពលបរមាណូ៤០ គីឡូវ៉ាត់អាចប្រើប្រាស់ បានយ៉ាងហោចណាស់ ១០ ឆ្នាំនៅក្នុងបរិយាកាសភពព្រះច័ន្ទ ដោយសង្ឃឹមថាថ្ងៃណាមួយវាអាចគាំទ្រ វត្តមានមនុស្សជាអចិន្ត្រៃយ៍នៅលើព្រះច័ន្ទ ក៏ដូចជាគាំទ្របេសកកម្ម មនុស្សទៅកាន់ភពព្រះអង្គារ និងលើសពីនេះទៀត។
ប្រសិនបើណាសាត្រូវសាងសង់ មូលដ្ឋានលើផ្ទៃព្រះច័ន្ទនោះ បញ្ហាចម្បងមួយត្រូវដោះស្រាយ គឺថាតើដំណោះស្រាយដែល បានស្នើឡើងបែបនេះនឹង ត្រូវបានផ្តល់ថាមពលយ៉ាងដូចម្តេច ។ បន្ទះសូឡាគឺអស្ចារ្យណាស់ សម្រាប់ផ្តល់ថាមពលដល់យាន Rovers ប៉ុន្តែមូលដ្ឋានមនុស្សត្រូវការ ប្រភពថាមពលបន្ត និងអាចទុកចិត្តបាន៕
ដោយ៖ លី ភីលីព
