បច្ចេកវិទ្យា

អេមីរ៉ាតអារ៉ាប់រួម កំណត់ផែនការបង្កើត បណ្តាញផ្កាយរណបរ៉ាដា ដែលមានភាពត្រឹមត្រូវខ្ពស់

បរទេស៖ អេមីរ៉ាតអារ៉ាប់រួម នឹងអភិវឌ្ឍស៊េរីផ្កាយរណប ដែលមានភាពត្រឹមត្រូវខ្ពស់ ដើម្បីកែលម្អការព្យាករណ៍ និងតាមដានការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

 មូលនិធិអវកាសជាតិ Dh3 billion ដែលបានប្រកាសកាលពីដើមឆ្នាំនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការស្រាវជ្រាវ និងការសាងសង់គម្រោង ‘Sirb’។

 ក្រុមតារានិករនៃផ្កាយរណប Synthetic Aperture Radar (SAR) អាចបង្កើតរូបភាពរ៉ាដាលម្អិតខ្ពស់ នៃការប្រើប្រាស់ដី គម្របទឹកកក និងការផ្លាស់ប្តូរផ្ទៃ ជាមួយនឹងកម្មវិធីវិទ្យាសាស្ត្រ និងពាណិជ្ជកម្មយ៉ាងទូលំទូលាយ។

 សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ អាចប្រើប្រាស់ទិន្នន័យ ដើម្បីតាមដានការកំពប់ប្រេង តាមដាននាវាសមុទ្រ និងតាមដានទិន្នផលដំណាំ បានយ៉ាងមានប្រសិទ្ធភាពផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top