បច្ចេកវិទ្យា

អ្នកប្រើប្រាស់ ចូលចិត្ត រថយន្តរបស់ Apple មុនពេលមកដល់ ខណៈ២៦% នឹងពិចារណាទិញមួយ ពីក្រុមហ៊ុនផលិត iPhone

អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បាននិយាយថា រថយន្តបើកបរដោយខ្លួនឯង ដែលមិនមានស្រាប់ របស់ក្រុមហ៊ុន Apple កំពុងត្រូវបានទទួលការ ចាប់អារម្មណ៍ដោយអ្នកប្រើប្រាស់ រួចហើយ ហើយការស្ទង់មតិថ្មីមួយ បង្ហាញថា ២៦ ភាគរយ នៃអ្នកបើកបរនឹងពិចារណា យ៉ាងច្បាស់លាស់ការទិញ រថយន្តពីក្រុមហ៊ុនផលិត iPhone ខណៈក្រុមហ៊ុនជួលអតីត អនុប្រធានមន្ទីរពិសោធន៍ រថយន្តស្វ័យភាពរបស់ Hyundai ។

ក្រុមហ៊ុនប្រឹក្សា Strategic Vision បានស្ទង់មតិម្ចាស់រថយន្តថ្មីចំនួន ២00,000 ហើយជាលើកដំបូងបានបន្ថែម Apple ទៅក្នុងម៉ាកច្រើនជាង ៤៥ ជាអ្នកប្រើប្រាស់អាច ចែករម្លែកទស្សនៈរបស់ពួកគេ ។ មានតែក្រុមហ៊ុនតូយ៉ូតា និងហុងដាប៉ុណ្ណោះ មានចំណាត់ថ្នាក់ខ្ពស់ លើសំណួរពិចារណាម៉ាកគឺ ៣៨ ភាគរយ និង ៣២ ភាគរយ ដោយ Tesla យក ២០ ភាគរយ ។ លើសពីនេះ នៅពេលសួរអំពីចំណាប់ អារម្មណ៍លើគុណភាព ម្ចាស់រថយន្ត ២៤ ភាគរយបានផ្តល់ពិន្ទុខ្ពស់ដល់ Apple ។

លោក Mark Gurman របស់ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Apple ចង់មានរថយន្តអគ្គិសនី ស្វ័យប្រវត្តិពេញលេញ ដែលត្រៀមរួចជាស្រេច នៅឆ្នាំ ២០២៥ ប៉ុន្តែផ្លូវទៅកាន់បច្ចេកវិទ្យាប្រភេទនេះគឺពោរពេញ ទៅដោយការខិតខំប្រឹងប្រែង បរាជ័យ ឬបោះបង់ចោលជាច្រើន ។

នាយកប្រតិបត្តិ Tim Cook បានប្រាប់កាសែត New York Times កាលពីឆ្នាំមុនថា ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏តឹងតែងនេះមិនបាននិយាយច្រើនទេ ទាក់ទងនឹងគម្រោង រថយន្ត ។ យើងនឹងឃើញអ្វីដែល Apple ធ្វើ យើងស៊ើបអង្កេតរឿង ជាច្រើននៅខាងក្នុង ហើយពួកគេភាគ ច្រើន មិនដែលឃើញពន្លឺថ្ងៃទេ ។

ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនបានបង្ហើបថា ខ្លួនបានជួល Gregory Baratoff ធ្វើការនៅ Hyundai ដែលថ្មីៗនេះជាអនុប្រធាន នៃមន្ទីរពិសោធន៍យានយន្តស្វយ័ត របស់ខ្លួន និងមើលការខុសត្រូវលើការ អភិវឌ្ឍន៍ឧបករណ៍ចាប់សញ្ញាកាមេរ៉ានៅ Continental Corporation ក្នុងប្រទេសអាល្លឺម៉ង់៕

Most Popular

To Top