បច្ចេកវិទ្យា

ផ្កាយរណប Gaofen របស់ចិន ដាក់ពង្រាយដល់ការងារសង្គ្រោះសម្រាប់ខេត្ត Sichuan រងគ្រោះរញ្ជួយដី

ប៉េកាំង៖នេះបើយោងតាមគេហទំព័ររបស់ស្ថានីយ៍ទូរទស្សន៍រដ្ឋ China Central Television (CCTV) ថា ប្រទេសចិនបានប្រើប្រាស់ផ្កាយរណប Gaofen របស់ខ្លួនដើម្បីជួយដល់ការងារសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រ នៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។


នេះបើយោងតាមប្រព័ន្ធអង្កេតផែនដី និងមជ្ឈមណ្ឌលទិន្នន័យនៃរដ្ឋបាលអវកាសជាតិចិន (CNSA)ថាផ្កាយរណបជាង ១០ ត្រូវបានគេដាក់ពង្រាយដើម្បីចាប់យករូបភាពនៃតំបន់រងគ្រោះដោយរញ្ជួយដី ១០ នាទី បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារតំបន់ Luding របស់ Sichuan នៅម៉ោង ១២:៥២ រសៀល រួមមានផ្កាយរណប Gaofen-3 01/02/03 ផ្កាយរណប Gaofen-1 D និងផ្កាយរណប Gaojing-1 ។


ផ្កាយរណប Gaofen-3 ទទួលបានរូបភាពរ៉ាដាសំយោគ (SAR) នៃតំបន់រងការរញ្ជួយដីនៅម៉ោង ១៩:១១យប់ ដែលបានជួយអ្នកជំនាញវិភាគទិន្នន័យ និងស្វែងយល់បន្ថែមអំពីស្ថានភាពការខូចខាតនៅក្នុងតំបន់ទាំងនេះ។


CNSA នឹងបន្តបញ្ជូនផ្កាយរណបស៊ីវិល និងពាណិជ្ជកម្ម ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងការពារ និងសង្គ្រោះគ្រោះមហន្តរាយ និងផ្តល់ការគាំទ្រព័ត៌មានពីលំហសម្រាប់ការត្រួតពិនិត្យ និងការសម្រេចចិត្តអំពីគ្រោះមហន្តរាយ៕

ដោយ៖លី ភីលីព

Most Popular

To Top