បច្ចេកវិទ្យា

គណៈវិនិច្ឆ័យ របស់អាមេរិកបញ្ជាឲ្យ Meta បង់ប្រាក់១៧៤.៥ លានដុល្លារអាមេរិក សម្រាប់ការ រំលោភលើប៉ាតង់

សាន់ហ្វ្រាន់ស៊ីស្កូ ៖ គណៈវិនិច្ឆ័យ របស់សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុន Meta បង់ប្រាក់ចំនួន ១៧៤.៥ លានដុល្លារអាមេរិក សម្រាប់ការរំលោភ លើប៉ាតង់ ការផ្សាយបន្តផ្ទាល់ ដែលបង្កើតឡើង ដោយទាហាន ជើងចាស់ នៃកងទ័ពសហរដ្ឋអាមេរិក ស្វែងរកការដោះ ស្រាយបញ្ហាខ្វះខាត ក្នុងទំនាក់ទំនងសមរភូមិ យោងតាមការចេញ ផ្សាយពីគេហទំព័រឌឺវីប៊ីស ។

ឯកសារផ្លូវច្បាប់បានបង្ហាញថា ការកាត់ក្តីនៅតុលាការ សហព័ន្ធតិចសាស់បានបញ្ចប់ ដោយចៅក្រមសម្រេចថា មុខងារបន្តផ្ទាល់នៅ Facebook និង Instagram បានប្រើប្រាស់បច្ចេកវិទ្យា មានប៉ាតង់ ដោយ Voxer ជាក្រុមហ៊ុនសហស្ថាបនិកដោយ Tom Katis ។ អ្នកនាំពាក្យក្រុមហ៊ុន បាននិយាយក្នុងការឆ្លើយតប ទៅនឹងការសាកសួរ ពីអ្នកយកព័ត៌មានថា យើងជឿថា ភស្តុតាង នៃការកាត់ក្តីបានបង្ហាញថា Meta មិនបានរំលោភលើប៉ាតង់របស់ Voxer ។

យើងមានបំណងស្វែងរកការបន្ធូរបន្ថយ បន្ថែមទៀត រួមទាំងការដាក់បណ្តឹងឧទ្ធរណ៍ ។ ឯកសាររបស់តុលាការបាននិយាយថា លោក Katis បានចុះឈ្មោះក្នុងជួរកងទ័ពឡើងវិញ បន្ទាប់ពីការវាយប្រហារ នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅសហរដ្ឋអាមេរិក ហើយបានបម្រើការជាពល ទាហានផ្នែកទំនាក់ទំនងពិសេសរបស់កងកម្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ពាក្យបណ្តឹងបាននិយាយថា នៅពេលអង្គភាពប្រយុទ្ធ របស់លោកត្រូវ បានវាយឆ្មក់នៅខេត្ត Kunar លោកមានអារម្មណ៍ថា ប្រព័ន្ធសម្រាប់ការសម្របសម្រួល ការពង្រឹង ការជម្លៀស ផ្នែកវេជ្ជសាស្រ្ត និងជាច្រើនទៀតមិនស័ក្តិសម សម្រាប់ការទំនាក់ទំនង តាមពេលវេលាជាមួយក្រុម ជាច្រើននៅក្នុងបរិយាកាសរំខានខ្លាំង ។

មេធាវីរបស់លោកបាននិយាយថា លោក Katis និងក្រុមរបស់លោកបានចាប់ផ្តើមបង្កើតដំណោះស្រាយទំនាក់ទំនងកាលឆ្នាំ ២០០៦ ដើម្បីដោះស្រាយការខ្វះខាតទាំងនេះ។ បច្ចេកវិទ្យាថ្មីបានបើកការបញ្ជូនទំនាក់ទំនងជាសំឡេង និងវីដេអូ ជាមួយនឹងភាពបន្ទាន់នៃការទំនាក់ទំនងផ្ទាល់ និងភាពជឿជាក់ និងភាពងាយស្រួលនៃការផ្ញើសារ។

នេះបើយោងតាមឯកសារច្បាប់ថា Facebook បានទាក់ទង Voxer មានមូលដ្ឋាននៅទីក្រុង San Francisco អំពីកិច្ចសហការដ៏មានសក្តានុពល បន្ទាប់ពីខ្លួនបានបើកដំណើរការកម្មវិធី Walkie-talkie កាលឆ្នាំ ២០១១ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនោះទេ ។ ជំនួសមកវិញ ពាក្យបណ្តឹងបានប្រកែកថា Facebook បានបន្តបើកដំណើរការ Facebook Live និង Instagram Live ដោយបញ្ចូលបច្ចេកវិទ្យា Voxer ទៅក្នុងលក្ខណៈពិសេស៕

Most Popular

To Top