បច្ចេកវិទ្យា

ឧបករណ៍បង្កើនល្បឿនដ៏ធំ​ ធ្វើចលនាបង្វិល ៥,000ម៉ាយក្នុងមួយម៉ោង គ្រោងបាញ់បង្ហោះផ្កាយរណប ទៅក្នុងគន្លងនាឆ្នាំ២០២៦

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ឧបករណ៍ពន្លឿនរាងដូចខ្សែកដ៏ធំ ដែលអាចបាញ់ចេញជាមួយនឹង កម្លាំងច្រើនជាងការបាញ់បង្ហោះរ៉ុក្កែត ដើម្បីត្រួសត្រាយផ្លូវសម្រាប់វិធីសាស្រ្តពិសេសមួយ ក្នុងការបញ្ជូនផ្កាយរណប ទៅកាន់គន្លងផែនដីទាប និងមុខងារអាចកើតឡើង នៅឆ្នាំ២០២៦។

ឧបករណ៍បង្កើនល្បឿនរយៈចម្ងាយ មានកម្ពស់ខ្ពស់ជាងរូបសំណាកសេរីភាព មានដៃបង្វិលធ្វើចលនាក្នុងល្បឿន ៥,000 ម៉ាយក្នុងមួយម៉ោង និងបាញ់បានចម្ងាយ ២៥,000 ហ្វីតពីលើផ្ទៃផែនដី។ ឧបករណ៍នេះជាគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុន SpinLaunch ជាក្រុមហ៊ុនមានគោលបំណង ផ្តល់ភាពងាយស្រួល ដល់ទីអវកាសដែលកំពុងត្រូវបានបង្កើតឡើង ដើម្បីបញ្ជូនផ្កាយរណបទម្ងន់ ៤៤០ផោននៅកម្ពស់ ២00,000 ហ្វីតពីលើផ្ទៃផែនដី។

ការធ្វើតេស្តិ៍នេះ រួមមានអង្គការអវកាសណាសា “NASA” Airbus សាកលវិទ្យាល័យ Cornell និងក្រុមហ៊ុនផលិតផ្កាយរណប Output Space ហើយត្រូវបានធ្វើឡើងដើម្បីមើលថា តើវត្ថុទាំងនោះអាចទប់ទល់នឹងទម្ងន់ ១0,000 G ហើយគ្រាប់រ៉ុក្កែតដឹកមនុស្ស ទៅកាន់លំហអាកាសមានត្រឹមតែ៣ G ប៉ុណ្ណោះ ព្រោះរាងកាយអាចឈរបានតែក្នុងពេលមួយ មានល្បឿនច្រើនប៉ុណ្ណោះ។ G-force ឬសមមូលកម្លាំងទំនាញ គឺជារង្វាស់នៃកម្លាំង និងការបង្កើនល្បឿននៃវត្ថុមួយ។

លោក Jonathan Yaney ស្ថាបនិក និងជានាយកប្រតិបត្តិនៃ SpinLaunch បាននិយាយថា ការធ្វើតេស្តiជើងហោះហើរ ១០ តំណាងឲ្យចំណុចបញ្ឆេះដ៏សំខាន់ សម្រាប់ SpinLaunch ដូចដែលយើងបានបើកប្រព័ន្ធ Suborbital Accelerator នៅខាងក្រៅសម្រាប់អតិថិជន ដៃគូយុទ្ធសាស្រ្ត និងក្រុមស្រាវជ្រាវរបស់យើង។

ទិន្នន័យ និងការយល់ដឹងដែលប្រមូលបាន ពីការធ្វើតេស្តិ៍ហោះហើរ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ទាំង SpinLaunch ដូចដែលយើងបន្តអភិវឌ្ឍប្រព័ន្ធ Orbital Launch និងសម្រាប់អតិថិជនរបស់យើង កំពុងស្វែងរកពួកយើង ដើម្បីផ្តល់ឲ្យពួកគេនូវការចំណាយថោប ចង្វាក់ខ្ពស់ និងប្រកបដោយនិរន្តរភាព ទៅកាន់លំហ៕ ដោយ៖លី ភីលីព

Most Popular

To Top