បច្ចេកវិទ្យា

Elon Musk បដិសេធ ៖ លោកកំពុងបញ្ឈប់បុគ្គលិក Twitter ទាន់ពេល ដើម្បីចៀសវាងការ សងប្រាក់បំណាច់

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ម្ចាស់ថ្មី Twitter របស់ លោក Elon Musk បានបដិសេធ របាយការណ៍ ដែលលោកគ្រោង នឹងបញ្ឈប់បុគ្គលិកនៅមុនដើមខែក្រោយ ដើម្បីចៀសវាងការបង់ប្រាក់ ពិសេសជាផ្នែក នៃកិច្ចព្រមព្រៀង សំណងរបស់ពួកគេ ។

ក្នុងការឆ្លើយតបទៅនឹងអ្នកប្រើ Twitter ម្នាក់ដែលសួរអំពីភាពមិនប្រក្រតី ត្រូវបានរាយការណ៍នៅ New York Times លោក Musk បានសរសេរយ៉ាងសាមញ្ញថា ៖ “នេះជារឿងមិនពិត ” ។ បន្ទាប់ពីការបញ្ចប់ការ ទិញយកប្រព័ន្ធផ្សព្វផ្សាយ សង្គមចំនួន ៤៤ពាន់លានដុល្លារ ដ៏ល្បីរបស់លោកពីប្រព័ន្ធ ផ្សព្វផ្សាយសង្គម លោក Musk បានបណ្តេញនាយកប្រតិបត្តិ Twitter លោក Parag Agrawal ប្រធានផ្នែកហិរញ្ញវត្ថុ Ned Segal និងកិច្ចការច្បាប់ និងជាប្រធានគោល នយោបាយ លោក Vijaya Gadde ។

លោកបានចោទប្រកាន់ពួកគេ ពីបទបំភាន់លោក និង វិនិយោគិន Twitter លើចំនួនគណនីក្លែងក្លាយនៅលើវេទិកា ។ យោងតាមក្រុមហ៊ុន Equilar ថា នាយកប្រតិបត្តិបានឈរ ទទួលប្រាក់បៀវត្សរ៍ដាច់ ដោយឡែកសរុបប្រហែល ១២២ លានដុល្លារ (១០៥ លានផោន) ។ ហើយបន្ទាប់មកនៅចុងសប្តាហ៍ លោក Musk ត្រូវបានគេនិយាយថា បានបញ្ជា ឲ្យកាត់បន្ថយការងារបន្ថែមទៀតនៅទូទាំងក្រុមហ៊ុន ដោយក្រុមមួយចំនួន ត្រូវបានកាត់បន្ថយច្រើន ជាងក្រុមផ្សេងទៀត ។

កាសែត NY Times បាននិយាយថា ការកាត់បន្ថយទាំងនោះនឹង ប្រព្រឹត្តទៅមុនថ្ងៃទី ១ ខែវិច្ឆិកា នៅពេលដែលនិយោជិត ត្រូវបានកំណត់ពេលនឹងទទួលបានជំនួយ ភាគហ៊ុនជាផ្នែកនៃប្រាក់បំណាច់របស់ពួកគេ៕

Most Popular

To Top