បច្ចេកវិទ្យា

អាចម៍ផ្កាយ 2022 AP7 ជាឃាតករភពផែនដីត្រូវរកឃើញលាក់ខ្លួនក្នុងពន្លឺនៃព្រះអាទិត្យ

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កាលពីខែមុនអង្គការអវកាសអាមេរិកណាសា “NASA” បានកម្ទេចយានអវកាសមួយចូលទៅក្នុងអាចម៍ផ្កាយតូចជាង៧ លានម៉ាយពីចម្ងាយ ហើយអាចផ្លាស់ប្តូរគន្លងរបស់វា។


អាចម៍ផ្កាយគ្រោះថ្នាក់បំផុត (PHA) ដ៏ធំបំផុតក្នុងរយៈពេល៨ឆ្នាំត្រូវបានរកឃើញលាក់ខ្លួននៅក្នុងពន្លឺនៃព្រះអាទិត្យ។ វាត្រូវបានគេប៉ាន់ស្មានថា មានទទឹង ១.៥ គីឡូម៉ែត្រជិតមួយម៉ាយជាទំហំ ដែលអ្នកតារាវិទូចាត់ថ្នាក់ថា “អ្នកសម្លាប់ភព” ដោយសារតែការខូចខាតដែលពួកគេអាចបង្កបាន។


ថ្មនេះត្រូវបានគេជឿថាស្ថិតនៅក្នុងកំពូល៥ភាករយនៃ PHAs ល្បីជាងគេ។ អាចម៍ផ្កាយនេះត្រូវបានគេហៅថា 2022 AP7 វាជាអាចម៍ផ្កាយមួយក្នុងចំណោមអាចម៍ផ្កាយទើបនឹងរកឃើញថ្មីៗជាច្រើនដែលបានរកឃើញគោចរនៅជិតផែនដី និងភពសុក្រ។


អ្នកជំនាញនិយាយថា អាចម៍ផ្កាយឆ្លងកាត់គន្លងរបស់ផែនដី ប៉ុន្តែមិនចាំបាច់ភ័យស្លន់ស្លោទេនៅពេលនេះ ការប៉ះទង្គិចអាចកើតមានប្រហែលជាមិនកើតឡើងក្នុងរយៈពេល២ឬ៣ពាន់ឆ្នាំ។ អាចម៍ផ្កាយត្រូវបានរកឃើញដោយប្រើឧបករណ៍សង្កេត Cerro Tololo នៅប្រទេសឈីលី ហើយបានរៀបរាប់លម្អិតនៅក្នុងការសិក្សាមួយលើទិនានុប្បវត្តិតារាសាស្ត្រ។


លោក Scott S Sheppard មកពី Earth and Planets Laboratory នៃវិទ្យាស្ថាន Carnegie for Science បាននិយាយថា “រហូតមកដល់ពេលនេះ យើងបានរកឃើញអាចម៍ផ្កាយនៅជិតផែនដីដ៏ធំចំនួនពីរ ដែលមានចម្ងាយប្រហែល ១គីឡូម៉ែត្រកាត់តាមទំហំដែលយើងហៅថា ឃាតករភពផែនដី៕


ដោយ៖លី ភីលីព

Most Popular

To Top